BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អុីស្រាអែលបានបាញ់មីស៊ីលទៅលើព្រំប្រទល់ដែលមានទីតាំងស្ថិតនៅក្នុងស៊ីរី

ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 17:18  គុន ច័ន្ទរដ្ឋា

photo_2022-02-23_15-34-43

Aljazeera-

អុីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់នៅតាមព្រំប្រទល់ខេត្តស៊ីរីនៃ Quneitra បណ្តាលឲ្យមានការខូចខាតសម្ភារៈជាច្រើន។ ស្ថានីយ៍ទូរទស្សន៍រដ្ឋស៊ីរីបានដកស្រង់សម្តីយោធាស៊ីរី ដែលសុំមិនបញ្ចេញឈ្មោះដែលបាននិយាយថា មីស៊ីលបានបាញ់ចេញពីទឹកដីស៊ីរី ដែលកាន់កាប់ដោយអុីស្រាអែល ខ្ពង់រាប Golan និងបានធ្លាក់ចំនៅជិតទីក្រុង Quneitra ។ លោកបានបន្ថែមទៀតថាការវាយប្រហារនេះបានកើតមានឡើងយ៉ាងខ្លី បន្ទាប់ពីពាក់កណ្តាលអធ្រាត ប៉ុន្តែមិនបានបណ្តាលឲ្យរងគ្រោះដល់អាយុជីតមនុស្សទេ។

ការវាយប្រហារកាលពីថ្ងៃពុធបានឲ្យដឹងថា ជិតមួយសប្តាហ៍មកហើយបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ស្រដៀងគ្នានេះដែរថា នៅលើទីកន្លែងខាងត្បូងនៃរដ្ឋធានី Damascus ។ អ្នកនាំពាក្យម្នាក់នៃកងទ័ពអុីស្រាអែលបានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ។ នេះគឺជាលើកទី៣ ដែលអុីស្រាអែលបានវាយប្រហារទៅលើស៊ីរីក្នុងខែនេះ បន្ទាប់ពីបានវាយប្រហារទៅធុងអាគុយនៃប្រព័ន្ធការពារមីស៊ីលកាលពីថ្ងៃទី៩ ខែកុម្ភៈ ក្នុងការឆ្លើយតបទៅនឹងអ្វីដែលគេហៅថាគឺ ជាមីស៊ីលដែលបានបាញ់ចេញពីស៊ីរី។

អុីស្រាអែលបានរៀបចំការវាយប្រហារជាច្រើនរយដង ដោយឆ្ពោះទៅរកផ្នែកខាងក្នុង ដែលកាន់កាប់ដោយរដ្ឋាភិបាលស៊ីរី ចាប់តាំងពីសង្រ្គាមនៃទសវត្យរ៍មុន ប៉ុន្តែរដ្ឋាភិបាលស៊ីរីកម្រនឹងទទួលស្គាល់ ឬក៏ជជែកវែកញែកពីប្រតិបត្តិការណ៍នេះណាស់។ អុីស្រាអែលដែលបានធ្វើការវាយប្រហារឆ្ពោះទៅរកទីតាំងរដ្ឋាភិបាលក៏ដូចជាកងកម្លាំងដែលគាំទ្រដោយអៀរ៉ង់ និងសកម្មប្រយុទ្ធនៃចលនា Hezbollah បាននិយាយថា គេស្វែងរកការការពារកុំឲ្យអៀរ៉ង់ចូលមកជាន់នៅក្នុងទឹកដីនៃប្រទេសស៊ីរី។

អុីស្រាអែលបានកាន់កាប់តំបន់ខ្ពង់រាប Golan ពីស៊ីរីកាលពីឆ្នាំ១៩៦៧ ខែមិថុនាក្នុងសង្រ្គាមអារ៉ាប-អុីស្រាអែល បន្ទាប់មកបានភ្ជាប់តំបន់នេះ។ ភាគច្រើននៃប្រទេសក្នុងពិភពលោកមិនបានទទួលស្គាល់ការភ្ជាប់យកនេះទេ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី Donal-J-Trump បានប្រកាសថាទឹកដីនេះជាផ្នែកមួយរបស់អុីស្រាអែល៕


ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 17:18  គុន ច័ន្ទរដ្ឋា