BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេច ស ខេង លើកទឹកចិត្តអាជ្ញាធរមូលដ្ឋានត្រូវខំដោះស្រាយបញ្ហាជូនពលរដ្ឋ

ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 13:44  លាង ឡា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ឱ្យខិតខំដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្កភាពកក់ក្តៅជូនពួកគាត់ និងមិនត្រូវបោះចោលនូវបញ្ហាណាមួយនោះទេ។

11

មានប្រសាសន៍ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនមិនមានភាពកក់ក្តៅជាមួយអាជ្ញាធរមូលដ្ឋាន ខណៈការដោះស្រាយបញ្ហាខ្លះមិនមានដំណោះស្រាយ។

12

ជុំវិញបញ្ហានេះ សម្តេច ក្រឡាហោម ស ខេង បានស្នើដល់បណ្ដារាជធានី ខេត្ត និងអង្គភាពក្រោមឱវាទ ក្រសួងមហាផ្ទៃ ត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយនៅនឹងកន្លែង និងមិនត្រូវបោះចោលនូវបញ្ហាណាមួយនោះទេ។របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ ការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥គោលដៅ បានទទួលបណ្តឹង និងព័ត៌មានផ្សេង ចំនួន១.៤១៧ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៨៨៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ចំនួន ២៧០ករណី និងព័ត៌មានផ្សេងៗ ចំនួន ៣៣ករណី។ 

13

ដោយឡែកការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ១២០គោលដៅ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗ បានចំនួន១១.៩០៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៣០៥ករណី     បណ្តឹងក្រៅសមត្ថកិច្ច ២១៨ករណី និងព័ត៌មានផ្សេងៗ១១.៣៨៦ ករណី៕

អត្ថបទ៖លាង ឡា


ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 13:44  លាង ឡា