BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់បញ្ឈប់គំរោងបំពង់បង្ហូរឧស្ម័ន,​ សហគមអឺរ៉ុបនិយាយថាកងទ័ពរុស្សីបានចូលដល់អ៊ុយក្រែន

ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 08:42  គុន ច័ន្ទរដ្ឋា

photo_2022-02-22_20-03-22 (1) (1)

Timeofisrael-

អធិការបតី Olaf Scholz បាននិយាយកាលពីថ្ងៃអង្គារ៍ថា លោកបានព្យួរនូវគំរោងបំពង់បង្ហូរឧស្ម័ន Nord Stram 2 ជាមួយរុស្សី ខណះដែលមានការភ័យខ្លាចអំពីការឈ្លានពានទ្រង់ទ្រាយធំចំពេលដែលមានរបាយការណ៍និងសេចក្តីថ្លែងការណ៍ពីមន្ត្រីថាកងទ័ពរុស្សីបានស្ថិតនៅក្នុងទឹកដីអ៊ុយក្រែនរួចជាស្រេច។ Scholz បាននិយាយថាលោកត្រូវបានគេសុំឲ្យបញ្ឈប់នូវការពនិត្យជាប្រក្រតីនូវដំណើរការនៃបំពង់បង្ហូរឧស្ម័ន។

“មើលទៅវាហាក់ដូចជាបញ្ហាបច្ចេកទេស ប៉ុន្តែវាមានសារៈសំខាន់ណាស់សំរាប់ជំហ៊ានរដ្ឋបាលនៃការចេញវិញ្ញាបនប័ត្រនិងបើសិនជាគ្មានវិញ្ញាបនប័ត្រនេះទេ NordStream2 មិនអាចចាប់ផ្តើមប្រតិបត្តិការបានទេ” លោកនិយាយ។​ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីរុស្សី VladimirPutin បានទទួលស្គាល់នៃតំបន់ក្នុងអ៊ុយក្រែនខាងកើត Scholz បានព្រមានរុស្សីថាហេតុផលនៃសេចក្តីសំរេចក្នុងការបញ្ឈប់គំរោង Nord Stream2 វាជាជំហ៊ានដ៏រឹងមាំមួយរបស់អាល្លឺម៉ង់ ហោយទណ្ឌកម្មជាបន្តទៀតនឹងទៅតាមក្រោយ។

“នឹងមានទណ្ឌកម្មបន្ថែមទៀតផងដែរ ដែលយើងនឹងចាប់ផ្តើមបើសិនជាមានវិធានការផ្សេងទៀតត្រូវធ្វើ ប៉ុន្តែសំរាប់ឥឡូវនេះ វាជារឿងដែលត្រូវធ្វើអ្វីមួយឲ្យច្បាស់លាស់និងរុឹងមាំ” លោកប្រាប់អ្នកកាសែត។ បំពង់បង្ហូរឧស្ម័ន NordStram2 វាជាប្រភពនៃភាពតានតឹងរវាងជាមួយនឹងសម្ព័ន្ធមិត្តរបស់ទីក្រុង Berlin ដែលបានជំទាស់ថាវាហាក់ដូចជាផ្តល់ឲ្យទៅក្រុងមូស្គូនូវឥទ្ធិពលច្រើនពេក ដោយបង្កើននូវឯករាជ្យនៃឋាមពលសំរាប់អាល្លឺម៉ង់។

ទន្ទឹមគ្នានោះដែរ អង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារ៍ថាគេនឹងដាក់ទណ្ឌកម្មលើរុស្សី ដែលយើងបានប្រុងប្រៀបរួចជាស្រេចនឹងប្រើប្រាស់នូវអំណាចថ្មី ដែលពុំដែលមានពីមុនមកដែលផ្តល់ឲ្យដោយសភាដាក់ទណ្ឌកម្មទៅលើរុស្សី ទាំងបុគ្គលឯកជននិងស្ថាប័ន្រដែលសំខាន់ជាយុទ្ធសាស្រ្តសំរាប់ទីក្រុងក្រឹមឡាំង។​ "យើងនឹងដាក់ទណ្ឌកម្មទៅលើធនាគាររុស្សី៥និងបុគ្គល៣រូបដែលមានឋានៈនិងតម្លៃខ្ពស់" នាយករដ្ឋមន្ត្រី Boris Jonson បានប្រាប់សភាកាលពីថ្ងៃអង្គារ៍។


ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 08:42  គុន ច័ន្ទរដ្ឋា