BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឆ្នាំ២០២១ អង្គភាពច្រកចេញចូលតែមួយ ផ្តល់សេវារដ្ឋបាល បានចំនួន ៤៤២,១០៨លើក 

ថ្ងៃអង្គារ, 22 ខែកុម្ភៈ 2022 16:21  លាង ឡា

photo_2022-02-22_16-19-44 (1)


 

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ អង្គភាពច្រកចេញចូលតែមួយ ទាំង២៥ រាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាល ចំនួន ៤៤២,១០៨/១៤វិស័យ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងបែបនេះ ក្នុងវិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា ចំពោះការិយាល័យច្រកចេញ ចូលតែមួយ ក្រុង ស្រុក ខណ្ឌ ២០៤ គោលដៅ បានផ្តល់សេវារដ្ឋបាលចំនួន៧៥០,៨៦៩/១៤វិស័យ ក្នុងនោះក្រសួងមហាផ្ទៃ បានផ្តល់ការគាំទ្រដល់ការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំដល់ប្រធាន អនុប្រធាន និងមន្ត្រីនៃការិយាល័យប្រជាពលរដ្ឋ ដែលបង្កើតឡើងទាំងថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញការងារ និងផ្តល់សេវារដ្ឋាបាលថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះ ការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥គោលដៅ បានទទួលបណ្តឹង និងព័ត៌មានផ្សេង ចំនួន១,៤១៧ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៨៨៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ចំនួន២៧០ករណី និងព័ត៌មានផ្សេងៗ ចំនួន៣៣ករណី។ 

ដោយឡែកការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ១២០គោលដៅ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗ បានចំនួន១១,៩០៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៣០៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ២១៨ករណី និងព័ត៌មានផ្សេងៗ១១,៣៨៦ ករណី៕

photo_2022-02-22_16-19-52

photo_2022-02-22_16-19-54

អត្ថបទ៖លាង ឡា


ថ្ងៃអង្គារ, 22 ខែកុម្ភៈ 2022 16:21  លាង ឡា