AP-Moscow
ជាមួយនឹងការភ័យខ្លាចនៃការឈ្លានពានមួយរបស់រុស្សីមកលើអ៊ុយក្រែន ដែលហាក់ដូចជានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ទោះបីជាមិនទាន់ចាប់ផ្តើមក៏ដោយ កាលពីថ្ងៃច័ន្ទលោកប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជាឲ្យកងកម្លាំងឲ្យចូលទៅក្នុងតំបន់បំបែករដ្ឋភាគខាងកើតអ៊ុយក្រែន។ ពាក្យសំដីដ៏ទូលំទូលាយនៅក្នុងក្រិត ដែលចុះហត្ថលេខាដោយ Putin មិនបាននិយាយថាកងទ័ពកំពុងតែចូលទៅនោះទេ តែបាននិយាយថា បទបញ្ជានេះគឺជាការខិតខំប្រឹងប្រែងដើម្បី “ថែរក្សាសន្តិភាព”។
សហរដ្ឋអាមេរិកបាននិយាយថាសេចក្តីប្រកាសដោយលោកប្រធានាធិបតីរុស្សី Vladimir Putin គឺជាការរំលោភទៅលើអធិបតេយ្យភាព និងបូរណភាពដែនដីអ៊ុយក្រែននិង គាំទ្រអ៊ុយក្រែនក្នុងការអំពាវនាវឲ្យមានការកោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ ការប្រជុំនេះនឹងរំពឹងថាចាប់ផ្តើមនៅម៉ោង២ GTM ជាចំហរដែលគេយល់ថាប្រសើរជាងប្រជុំបិទទ្វារ។ វាច្បាស់ណាស់ថាក្រុមប្រឹក្សារសន្តិសុខជាតិនឹងមិនអាចមានវិធានការណ៍ ឬក៏ចេញសេចក្តីថ្លែងការណ៍អ្វីបានទេពីព្រោះរុស្សីមានសិទ្ធវេតូ។
ក្រុមបស្ចឹមប្រទេសបានព្រមានហើយព្រមានទៀតថា រុស្សីមិនត្រូវទទួលស្គាល់តំបន់ បំបែករដ្ឋ Donetsk និង Luhansk ជាផ្លូវការ និងគាស់រំលើងកិច្ចព្រមព្រៀងសន្តិភាព Minsk ដែលផុយស្រួយនៅក្នុងទីកន្លែង ដែលគេគិតថាជាទីកន្លែងជំរករបស់មនុស្សប្រហែលជា៤លាននាក់។ រុស្សីបានប្រមូលផ្តុំកងទ័ពរបស់គេនៅជុំវិញអ៊ុយក្រែនអស់រយៈពេលជាច្រើនសប្តាហ៍ ដែលបណ្តាលឲ្យមានការកើនឡើងនូវការព្រួយបារម្ភ ដែលអាចជាផែនការក្នុងការឈ្លានពានប្រទេស, រុស្សីបានប្រកែកថា គេគ្មានផែនការនឹងធ្វើដូច្នេះទេ។
ការប្រជុំនេះធ្វើតាមសំណូមពររបស់អ៊ុយក្រែន, សហរដ្ឋអាមេរិកនិងប្រទេសចំនួន៦ទៀត។ រុស្សី ដែលនច្ចុប្បន្ននេះដែលជាប្រធានប្តូរវេន មានផែនការនឹងរៀបចំការប្រជុំនៅវេលាម៉ោង៩ ម៉ោងនៅញូវយ៉ក។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអ.ស.ប. លោក Sergio Kyslysya និយាយនៅក្នុងលិខិតមួយទៅកាន់សមភាគីរបស់ខ្លួនថា ទីក្រុង Kyiv បានសំណូមពរនូកិច្ចប្រជុំជាបន្ទាន់មួយ ពីព្រោះទង្វើរេបស់ Putin បានរំលោភទៅលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន ,ធម្មនុញ្ញរបស់អ.ស.ប. និងសេចក្តីសំរេចរបស់មហាសន្និបាតអ.ស.ប.ក្នុងឆ្នាំ២០១៤៕