BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តី អំពាវនាវឱ្យប្រជាពលរដ្ឋចេះគ្រប់គ្រងសំរាម

ថ្ងៃអង្គារ, 22 ខែកុម្ភៈ 2022 11:28  លាង ឡា

photo_2022-02-22_11-24-28 (1) (1)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រង និងទុកដាក់សំរាម ដើម្បីលើកកម្ពស់បរិស្ថាន និងអនាម័យស្អាត។

នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍លើកឡើងថា បញ្ហាសំរាមកំពុងក្លាយជាកង្វល់ ខណៈប្រជាពលរដ្ឋមិនព្រមរៀបចំសម្អាតអនាម័យ ហើយបោះចោលពាសវាលពាសការ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងអ្នកចូលមកលេង ត្រូវប្រកាន់ភ្ជាប់នូវអនាម័យសម្រាប់ទាំងអស់គ្នា ខណៈការគ្រប់គ្រងថង់ប្លាស្ទីកហើរតាមខ្យល់ត្រូវបានគ្រប់គ្រងជោគជ័យមួយភាគធំ ហើយក៏មិនគួរឱ្យសំរាម និងថង់ប្លាស្ទីក ហូរចូលក្នុងទន្លេ បឹង និងលូ ទៀតដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសរសើរដល់កុមារ ដែលបានចេះទុកដាក់សំរាម យ៉ាងត្រឹមត្រូវតាមរយៈការអប់រំ ផងដែរ។

របាយការណ៍របស់អាជ្ញាធរ នាពេលកន្លងទៅបានឱ្យដឹងថា ក្នុង១ថ្ងៃៗ រាជធានីភ្នំពេញ មានសំរាមប្រមាណ៣០០០តោន ត្រូវបានប្រមូល ហើយចំនួននេះ នឹងកើនឡើងពី១០ទៅ១៣ភាគរយ ក្នុង១ឆ្នាំ ដោយសារកំណើនរបស់ប្រជាពលរដ្ឋ៕

photo_2022-02-22_11-24-36

photo_2022-02-22_11-24-39

អត្ថបទ៖លាង ឡា


ថ្ងៃអង្គារ, 22 ខែកុម្ភៈ 2022 11:28  លាង ឡា