BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរព្រមានអនុវត្តវិធានការសុខាភិបាល លើក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍

ថ្ងៃអង្គារ, 22 ខែកុម្ភៈ 2022 10:25  លាង ឡា

photo_2022-02-22_10-12-45 (2) (1) (1)

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំដល់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឱ្យទៅយកសំណាករកជំងឺកូវីដ-១៩ លើកទី២ នឹងព្រមានអនុវត្តវិធានការសុខាភិបាល ប្រសិននៅរឹងរូសមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មិនអនុវត្តតាមការណែនាំ និងវិធានសុខាភិបាលផ្សេងៗ ដែលបានដាក់ចេញឡើយ ដោយពួកគេមួយចំនួននៅតែចចេសរឹងរូស ដោយបានបន្តធ្វើការជួបជុំ ប្រមូលផ្ដុំ នៅតាមទីសាធារណៈ ដោយមិនអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។ 

រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញពួកគេដែលបានប្រមូលផ្ដុំចំនួន ៦៤នាក់ នៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះអ្នក ដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ-១៩ និងណែនាំដល់ពួកគេដែលបានប៉ះពាល់គ្នា ធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល។

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំក្រុមបាតុករ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អាជ្ញាធរបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់លើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលប្រមូលផ្តុំគ្នាទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុន ណាហ្គាវើលដ៍៕

photo_2022-02-22_10-12-44

photo_2022-02-22_10-12-45


 


ថ្ងៃអង្គារ, 22 ខែកុម្ភៈ 2022 10:25  លាង ឡា