BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក ម៉ម ពេជ្ជរិទ្ធ​ ប្រកាសចេញបទចម្រៀងថ្មីបាត់គោជួបស្នេហ៏ បន្ទាប់ពីការបំបែកក្រុមតូច

ថ្ងៃចន្ទ, 21 ខែកុម្ភៈ 2022 17:42  BeeTube News

ប៉ុន្មានថ្ងៃចុងក្រោយនេះ​ លោក ម៉ម ពេជ្ជរិទ្ធដែលជាអ្នកចម្រៀង និងអ្នកនិពន្ធដ៏ឆ្លាតវៃម្នាក់ បានធ្វើការផុសនូវ Teaser អមជាមួយ Poster ដែលបង្ហាញអំពីបទចម្រៀងថ្មីរបស់ខ្លួនបន្ទាប់ពីការបំបែកក្រុមរួចជាលើកដំបូង។ម្ចាស់បទ ស្នាមថើបដំបូង និងចង់ក្បែរ បានធ្វើអោយមានការងើយឆ្ងល់ដោយសារតែលោក បានសរសេរចំណងជើងថា ចួប ដោយប្រើប្រាស់អក្សរ ច ជំនួសដោយអក្សរ ជ។ បើសិនជាអេតមីន​ ពិនិត្យពាក្យនេះនៅលើវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត បានបង្ហាញថា ពាក្យទាំងពីរសុទ្ធសឹងតែអាចប្រើប្រាស់បានដូចគ្នា ទាស់ត្រង់ថាគ្រាន់២០ទៅ៣០ឆ្នាំមុន គេនិយមប្រើប្រាស់អក្សរ ច​ ជាជាងអក្សរ ជ។យ៉ាងណាមិញនេះក៏អាចមូលហេតុមួយ ដែលលោកសម្រេចចិត្តយកពាក្យនេះ ដើម្បីបន្ថែមរសជាតិនៃបទចម្រៀងរបស់លោកអោយកាន់ប្លែកពីបទមុនៗ និងអាចទាញយកអារម្មណ៏របស់មហាជនអោយវិលទៅរកសម័យទស្សវត្សទី៨០ និងបែបបទទេសភាពស្រុកស្រែ។

Screen-Shot-2020-06-21-at-6.42.20-PM (1)

ចង់ដឹងថាបទចម្រៀងនេះ នឹងមានអន្ថន័យនិងបទភ្លេងពិរោះដូចជាបទមុនៗរបស់លោកឬអត់? កុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅ ថ្ងៃទី២២ ស្អែកនេះ នៅលើ Channel YouTube ផ្លូវការរបស់លោក៕

អត្ថបទដោយ ណាន់សំណាង


ថ្ងៃចន្ទ, 21 ខែកុម្ភៈ 2022 17:42  BeeTube News