BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

របបយោធាមីយ៉ាន់ម៉ាជំរុញឲ្យបេសកជនពិសេសអាស៊ាន កុំឲ្យពាក់ព័ន្ធជាមួយក្រុម "ភេវរករ"

ថ្ងៃចន្ទ, 21 ខែកុម្ភៈ 2022 17:51  គុន ច័ន្ទរដ្ឋា

2022-02-21t052147z_1_lynxmpei1k05d_rtroptp_3_cambodia-asean-myanmar (1)

CNA-

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់ និងអំពាវនាវចំពោះបេសកជនពិសេសអាស៊ានសំរាប់ប្រទេស ដែលខ្ទេចខ្ទាំដោយសារទំនាស់ ក្នុងការដែលជួបជាមួយអង្គការ ដែលប្រឆាំងជំទាស់ទៅនឹងរដ្ឋប្រហារឆ្នាំមុន ដែលពួកយោធាបានប្រកាសថាជាក្រុមភេវរករ។ ជាមួយនឹងសញ្ញាដ៏តិចតួចដែលពួកយោធាបានអនុវត្តន៍នូវផែនការសន្តិភាពប្រាំចំណុច ដែលបានព្រមព្រៀងជាមួយនឹងអាស៊ានកាលពីឆ្នាំមុន ដែលរួមបញ្ចូលទាំងការបញ្ចប់ជាបន្ទាន់នូវអរិភាព និងអនុញ្ញាតឲ្យបេសកជនពិសេសរៀបចំសម្រួលឲ្យមានការសន្ទនាគ្នា បានធ្វើឲ្យមានការបែងចែកដែលលេចចេញមកពីប្រទេសទាំង១០ក្នុងប្លុក អំពីរបៀបធ្វើឲ្យមានស្ថិរភាពឡើងវិញ។

បន្ទាប់ពីការប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅថ្ងៃទី១៧ ខែកុម្ភៈ, ឥណ្ឌូណេស៊ីបាននិយាយថា វាជារឿងសំខាន់ណាស់សំរាប់បេសកជនពិសេស ដើម្បីជួបជាមួយគ្រប់ភាគីទាំងអស់ដែលនៅក្នុងទំនាស់ ជាមួយនឹងម៉ាលេស៊ីដែលបានអំពាវនាវឲ្យមានការជជែកជាមួយនឹងរដ្ឋាភិបាលឯកភាពជាតិ NUG, ដែលជាក្រុមបង្កើតឡើងដោយសមាជិករដ្ឋការ ដែលបណ្តេញចេញពីអំណាច និងក្រុមអ្នកប្រឆាំងផ្សេងទៀតនឹងពួកយោធា។

"ខណៈដែលការគិតទុកជាមុនខ្លះ វាមានលក្ខណៈស្ថាបនាក្នុងការអនុវត្តន៍នូវផែនការ៥ចំណុចកុងសង់ស៊ីស សមាជិកមកពី២ប្រទេសបានផ្តល់យោបល់ឲ្យបេសកជនពិសេស ឲ្យពាក់ព័ន្ធជាមួយនឹងសមាគមមិនស្របច្បាប់និងក្រុមភេវរករ" ក្រសួងការបរទេសយោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ នៅក្នុងការឆ្លើយតបជាលើកដំបូង និងជាសាធារណៈទៅកាន់ការប្រជុំអាស៊ានលើកទី១ កាលពីអាទិត្យមុន ក្រសួងការបរទេសយោធាបាននិយាយថា ការពាក់ព័ន្ធរបស់បេសកជនទៅនឹងក្រុមដូចនោះ មិនត្រឹមតែផ្ទុយនឹងគោលការណ៍អាស៊ានទេ ប៉ុន្តែវាគាស់រំលើងនូវការប្រឹងប្រែងប្រឆាំងទៅនឹងភេវរកម្មរបស់អាស៊ានផងដែរ។

តំណាងពីរដ្ឋាភិបាលយោធាមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទេតាំងតែពីឆ្នាំមុន។ មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្តិចាប់តាំងពីពួកយោធាបានផ្តួលរំលំរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតកាលពីឆ្នាំមុន។ ដែលជនស៊ីវិលចំនួន១,៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការរបង្រ្កាបចំពោះក្រុមដែលប្រឆាំងទៅនឹងរដ្ឋប្រហារ បើយោលទៅតាមតួរលេខដែលបញ្ចេញដោយក្រុមសកម្មជនដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ៕


ថ្ងៃចន្ទ, 21 ខែកុម្ភៈ 2022 17:51  គុន ច័ន្ទរដ្ឋា