Reuters-
រុស្សីនិងបែលឡារុសកំពុងបន្តធ្វើសមយុទ្ធដែលនឹងបញ្ចប់នៅថ្ងៃអាទិត្យ រដ្ឋមន្ត្រី្កក្រសួងការពារជាតិបែលឡារុសបាននិយាយ,ជាជំហ៊ានមួយទៀតដែលជាការដាក់សម្ពាធឲ្យមានភាពតានតឹងកាន់តែខ្លាំងទៅលើអ៊ុយក្រែន ខណៈដែលមេដឹកនាំបស្ចឹមប្រទេសបានព្រមានថាការឈ្លានពានរបស់រុស្សីនឹងកើតមានឡើងក្នុងរយៈពេលដ៏ខ្លី។ សេចក្តីសំរេចក្នុងការបន្តនូវសមយុទ្ធបានធ្វើឡើង ពីព្រោះសកម្មភាពយោធានៅជិតព្រំប្រទល់រុស្សីនិងបែលឡារុស ហើយនិងការកើនឡើងស្ថានការណ៍នៅតំបន់ Donbas ភាគខាងកើតនៃអ៊ុយក្រែន, រដ្ឋមន្ត្រីក្រសួងការពារជាតិបែលឡារុសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍។
NATO បាននិយាយថារុស្សីមានកងទ័ពប្រហែល៣០,០០០នាក់នៅក្នុងបែលឡារុស និងអាចប្រើប្រាស់វាជាផ្នែកមួយនៃកងកម្លាំងឈ្លានពានដើម្បីឈ្លានពានអ៊ុយក្រែន ដែលស្ថិតនៅប៉ែកខាងកើតនៃបែលឡារុស។ មូស្គូប្រកែកនូវគោលបំណងនេះ។ វិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយអំពីការធ្វើសមយុទ្ធនៅក្នុងបែលឡារុសនេះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាការព្រមានច្រំដែលរបស់បស្ចឹមប្រទេសដែលថារុស្សីនឹងឈ្លានពានអ៊ុយក្រែនគីជាការបង្ករហេតុនិងអាចមានផលវិបាកមិនល្អ, ដោយមិនបានផ្តល់នូវសេចក្តីលំអិត។
រុស្សីនិងសម្ព័ន្ធមិត្តរបស់គេនិយាយថា អ៊ុយក្រែនបានបង្កើតនូវភាពតានតឹងដោយបញ្ជូនអន្តរាគមន៍របស់ NATO ទៅអឺរ៉ុបខាងកើត។ រដ្ឋមន្ត្រីក្រសួងការពាឬជាតិ បែលឡារុស លោក ViktorKhrenin បាននិយាយថាការផ្តោតទៅលើការបន្តធ្វើសមយុទ្ធ គឺដើម្បីធានាឲ្យមានការឆ្លើយតបដ៏គ្រប់គ្រាន់មួយនិងកាត់បន្ថយនូវការប្រុងប្រៀបផ្នែកយោធានៃអ្នកដែលគ្មានបំណងល្អនៅជិតព្រំប្រទល់របស់យើងប្រទេសលោកខាងលិចបានរៀបចំនូវទណ្ឌកម្ម ដោយនិយាយថានឹងមានទំហំធំប្រឆាំងនឹងក្រុមហ៊ុនរុស្សីនិងបុគ្គលក្នុងករណីមានការឈ្លានពាន។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ BBC ដែលបានផ្សាយកាលពីថ្ងៃអាទិត្យថា ទណ្ទកម្មនេះ នឹងមានកម្លាំងខ្លាំងក្លាមែនទែន វាយចំៗនិងអាចដាក់បំរាមទៅលើមុខជំនួញរុស្សីមិនឲ្យពាក់ព័ន្ធនឹងប្រាក់ដុល្លារនិងផោនទៀតផង។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយផងដែរថាការគំរាមដូចនេះមិនអាចរារាំងរុស្សីបានទេ។