BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្តីបន្តរកឃើញស្ថានីយប្រេងឥន្ធនៈ១០កន្លែងទៀត ប្រព្រឹត្តអំពើកេងប្រវ័ញ

ថ្ងៃអាទិត្យ, 20 ខែកុម្ភៈ 2022 09:59  លាង ឡា

2022-02-20 09.57.19 (1) (1)

ភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( CCF ) បានពិន័យលើម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន១០កន្លែង ក្រោយពេលពិនិត្យរកឃើញនូវអំពើមិនសុចរិត។

របាយការណ៍របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( CCF ) បានឱ្យដឹងថា នាអំឡុងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ មន្រ្តីជំនាញបានចុះពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន២១ទីតាំង និងបានរកឃើញអំពើមិនសុចរិតលើ១០ដេប៉ូប្រេង។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងបន្តថា ប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនេះ បានធ្វើឡើងនៅតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ជាមួយគ្នានេះ ម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចដោយចេតនានិងអចេតនា ពីអតិថិជនដែលជាអ្នកប្រើប្រាស់ផងដែរ៕

2022-02-20 10.03.17

2022-02-20 10.03.22


 


ថ្ងៃអាទិត្យ, 20 ខែកុម្ភៈ 2022 09:59  លាង ឡា