BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមបំបែករដ្ឋប្រាប់ជនស៊ីវិលឲ្យភៀសខ្លួនចូលទៅក្នុងរុស្សី

ថ្ងៃសៅរ៍, 19 ខែកុម្ភៈ 2022 13:59  គុន ច័ន្ទរដ្ឋា

photo_2022-02-19_13-50-06 (1)

Reuters-

អាជ្ញាធរក្រុមបំបែករដ្ឋនៅអ៊ុយក្រែនខាងកើតបានជំរុញឲ្យជនស៊ីវិលចាកចេញ ជាមួយនឹងសម្លេងស៊ីរ៉ែនយ៉ាងកងរំពង។ វិមានក្រឹមឡាំង បាននិយាយថាខ្លួនមានការព្រួយបារម្ភនូវអំពើហឹង្សារក្នុងភាគខាងកើតអ៊ុយក្រែនចំពេលដែលមានរបាយការណ៍ ដែលថាមានការផ្លោងគ្រាប់កាំភ្លើងធំ DW បានរាយការណ៍។ អាជ្ញាធរនៅផ្នែកខាងកើតអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រ ថាពួកគេមានផែនការនិងជំលៀសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បំបែករដ្ឋទៅកាន់រុស្សី។

Denis Pushilin ប្រធានដែលប្រកាសខ្លួនឯងថាជាសាធារណរដ្ឋប្រជាជន Donetsk  បាននិយាយថារុស្សីបានយល់ព្រមនឹងផ្តល់នូវជំរកសំរាប់អ្នកដែលចាកចេញ។ លោកនិយាយថា ស្រ្តីនិងកូនក្មេងព្រមទាំងមនុស្សចាស់ត្រូវបានគេជំលៀសមុនគេ។ សេចក្តីប្រកាសស្រដៀងគ្នានេះត្រូវបានគេធ្វើនៅតំបន់១ទៀតដែលប្រកាសខ្លួនឯងដែរ គឺ Luhansk ។ សម្លេងស៊ីរ៉ែនដ៏ខ្លាំងនៅចំកណ្តាលនៃទីក្រុង Donetsk កាលពីថ្ងៃសុក្រ បើយោលទៅតាមទីភ្នាក់ងាររបស់រដ្ឋរុស្សី Tass ។

សារព័ត៌មាន RIA បាននិយាយថាគ្មាននរណាម្នាក់រងរបួសក្នុងការផ្ទុះនោះទេ។ លោកប្រធានាធិបតី រុស្សី Vladimir Putin បានបញ្ជារដ្ឋាភិបាលឲ្យផ្តល់ជំរកសំរាប់ជនភៀសខ្លួនស៊ីវិលពី Donetsk និង Luhanks នៅពេលដែលគេទៅដល់រុស្សីខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រថយន្តដំបូងដឹកអ្នកភៀសខ្លួនពីតំបន់ទឹកដីបំបែករដ្ឋបានចាប់ផ្តើមទៅដល់ក្នុងទឹកដីរុស្សីក្នុងតំបន់នRostov។ ទីប្រឹក្សារសន្តិសុខជាតិអ៊ុយក្រែន Oleksyi Danilo បាននិយាយថា ការឈ្លានពានរបស់រុស្សីជាទ្រង់ទ្រាយធំដូចជាមិនទំនង ប៉ុន្តែអាចនឹងមានមុខព្រួញដែលនឹងបង្ករហេតុដែលនឹងកើតឡើងនៅភាគខាងកើតអ៊ុយក្រែន។

Danilo បាននិយាយថា ទីក្រុង Kyiv នឹងនៅតែបន្តស្វែងរកវិធានការសន្តិភាពដែលជាមធ្យោបាយមួយក្នុងការដោះស្រាយវិបត្តិ ដោយបានបន្ថែមថា អ៊ុយក្រែនគ្មានផែនការក្នុងការរំកិលខ្លួនទៅកាន់ទឹកដីក្រុមបំបែករដ្ឋនោះទេ។ សេចក្តីថ្លែងការណ៍រួមមួយរវាងរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ Annalena Baerbock និងរដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean-Yves Le Drian បានព្រមានថារុស្សីអាចនឹងបង្កើត ”ឧប្បត្តិហេតុជាលេសដើម្បីបង្កើនភាពតានតឹងផ្នែកយោធា”៕


ថ្ងៃសៅរ៍, 19 ខែកុម្ភៈ 2022 13:59  គុន ច័ន្ទរដ្ឋា