BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្តីជំនាញបន្តរកឃើញស្ថានីយប្រេងឥន្ធនៈចំនួន៦កន្លែង ប្រព្រឹត្តអំពើកេងប្រវ័ញ

ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 11:47  លាង ឡា

2022-02-18 11.43.21

ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( CCF ) បានពិន័យលើម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន៦កន្លែង ក្រោយពេលពិនិត្យរកឃើញនូវអំពើមិនសុចរិត។

របាយការណ៍របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( CCF ) បានឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នាអំឡុងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីជំនាញ បានចុះពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន១៨កន្លែង និងបានរកឃើញ អំពើមិនសុចរិតលើ៦ដេប៉ូប្រេង។

អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងបន្តថា ប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនេះ បានធ្វើឡើងនៅតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្វាយរៀង និងខេត្តព្រៃវែង។

ជាមួយគ្នានេះ ម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចផងដែរ៕

2022-02-18 11.43.25

2022-02-18 11.43.30

2022-02-18 11.43.37


 


ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 11:47  លាង ឡា