BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរបន្តទទួលពលរដ្ឋ១៦៦នាក់ ក្នុងនោះ៦៦នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក

ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 10:08  លាង ឡា

2022-02-18 10.04.26

ខេត្តបាត់ដំបង ៖ ពលរដ្ឋខ្មែរ ចំនួន១៦៦នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងខេត្តបាត់ដំបង ក្រោយពេលពួកគេបានចាញ់បោកមេខ្យល់ឆ្លងដែនទៅរកការងារធ្វើ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី  មេបញ្ជាការវវៈ៨១៩ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២នេះ  លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិល ត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

លោកបន្តថា សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ដល់ពលរដ្ឋទាំង១៦៦នាក់ ដែលជាលទ្ធផល អវិជ្ជមានកូវីដ-១៩ ទាំងអស់ តែពលរដ្ឋចំនួន៦៦នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោកឱ្យដឹងបន្តថា ចំពោះពលរដ្ឋដែលមានកាតចាក់វ៉ាក់សាំង និងអ្នកបានចាក់វ៉ាក់សាំង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

2022-02-18 10.04.18

សូមបញ្ជាក់ថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប បណ្តាញមេក្លោង និងមេខ្យល់ ក្នុងប្រទេសដែលធ្វើសកម្មភាពនាំ ពលរដ្ឋកម្ពុជា និងជនបរទេស ឆ្លងកាត់ព្រំដែនខុសច្បាប់ សំដៅកាត់ផ្តាច់ខ្សែរយៈទំនាក់ទំនងប្រព្រឹត្តបទល្មើស និងលុបបំបាត់ឱ្យបានជាដាច់ខាតនូវការលួច ចេញ-ចូល តាមច្រកមិនផ្លូវការនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងធ្វើការពិនិត្យ និងរៀបចំនូវកម្លាំងឈរជើង ឱ្យបានសមស្រប ដើម្បីល្បាតត្រួតពិនិត្យទប់ស្កាត់ការលួចចេញ-ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតាមខ្សែបន្ទាត់ ព្រំដែនដែលមានភូមិសាស្ត្រស្មុគស្មាញ ក្នុងបំណងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ៕

2022-02-18 10.04.30


 


ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 10:08  លាង ឡា