France24-
បារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួននៅ Barkhane និង Takuba ដែលធ្វើប្រតិបត្តិការប្រឆាំនឹងពួកជីហាតនៅក្នុងប្រទេសម៉ាលី កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស នូវការដកចេញរូមគ្នា នៃកងកម្លាំងរបស់ពួកគេ ដោយសារការជំទាស់ប្រឆាំងជាច្រើនពីពួកយោធាដែលកាន់អំណាច។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងប៉ារីសក៏ដូចជាប្រជាជាតិអឺរ៉ុបនិងកាណាដា ប្តេជ្ញាចិត្តបញ្ចុះបញ្ចូលឲ្យមានសកម្មភាពរួមប្រឆាំងនឹងភេវរកម្មនៅក្នុងតំបន់ Sahel រួមបញ្ចូលទាំង Niger និងឈូង សមុទ្ទនៃ Guinea ក្នុងឆ្នាំ២០២២។
“ដោយសារតែមានការរារាំង និងឧបសគ្គជាច្រើនពីអាជ្ញាធរបណ្តោះអាសន្នម៉ាលី កាណាដា និងរដ្ឋអឺរ៉ុបដែលធ្វើប្រតិបត្តិការណ៍រួមគ្នានៅក្នុងប្រតិបត្តិការណ៍ Baekhane និងកងកម្លាំង Takuba ត្រូវបានពិចារណាថា លក្ខ័ណស្របច្បាប់ក្នុងផ្នែកនយោបាយ ប្រតិបត្តិការណ៍ មិនអាចនឹងមានប្រសិទ្ធភាពក្នុងការធ្វើការរួមគ្នាជាបន្តទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងពួកភេវរករនៅក្នុងប្រទេសម៉ាលី សេចក្តីថ្លែងការណ៍បាននិយាយ។ ដូច្នេះសម្ព័ន្ធមិត្ត “បានសម្រេចថានឺងចាប់ផ្តើមដកកងកម្លាំងចេញពីទឹកដីនៃប្រទេសម៉ាលី”។
ប្រភពអ្នកការទូតអឺរ៉ុប៤រូបបានប្រាប់ Reuters ថា ការប្រកាសក្នុងការដកកងកម្លាំងបារាំងក្នុងប្រតិបត្តិការណ៍ Barkhane និងកងកម្លាំងពិសេសអឺរ៉ុបនៅ Takuba ចេញពីប្រទេសម៉ាលី នឹងត្រូវធ្វើមុននៃកិច្ចប្រជុំកំពូលសហគមន៍អឺរ៉ុប និងអាហ្វ្រិកក្នុងទីក្រុងប្រ៊ុចសែលនៅថ្ងៃអង្គារ។ សេចក្តីសំរេចចិត្តបានធ្វើឡើងបន្ទាប់ពីមានការប្រកាសពីទំនាក់ទំនងនៃបារាំងនិងម៉ាលី បន្ទាប់ពីពួកយោធាបរាជ័យក្នុងការសន្យាថា នឹងធ្វើការបោះឆ្នោតក្នុងខែកុម្ភៈ ដោយស្នើសុំកាន់អំណាចរហូតដល់ឆ្នាំ២០២៥។
ម៉ាលីបានយល់ព្រមទទួលផងដែរ នូវការដាក់ពង្រាយកងទ័ពឯកជនរុស្សីដែលជាប់កិច្ចសន្យា ដែលធ្វើឲ្យប្រទេសអឺរ៉ុបមួយចំនួនមានការស្រងាកចិត្ត ដោយនិយាយថាវត្តមានរបស់កងទ័ពរុស្សីមិនស៊ីសង្វាក់នឹងបេសកកម្មរបស់ពួកគេ។ លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែលនៅថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមប្រជុំកំពូលអឺរ៉ុប-អាហ្វ្រិក ប៉ុន្តែលោកប្រធានធិបតីបាននិយាយថា លោកនឹងធ្វើសន្និសិទកាសែតមុននឹងចូលរួមប្រជុំនៅវេលាម៉ោង៩ព្រឹក ម៉ោងក្នុងប្រទេស៕