BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងការបរទេសអាមេរិកវាយបកទៅលើការឃោសនារបស់រុស្សី ដោយនិយាយថា កងទ័ពរុស្សីកំពុងស្ថិតក្នងស្ថានភាពប្រយុទ្ធ

ថ្ងៃព្រហស្បតិ៍, 17 ខែកុម្ភៈ 2022 16:47  គុន ច័ន្ទរដ្ឋា

photo_2022-02-17_14-51-08 (1)

Foxnews-

ក្រសួងការបរទេសអាមេរិកបានវាយបកកាលពីថ្ងៃពុធ ទៅលើការអះអាងរបស់រុស្សីដែលថា ខ្លួនបានបន្ថយចំនួនកងទ័ពរបស់ខ្លួននៅតាមព្រំប្រទល់អ៊ុយក្រែននិងបាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភដោយសារ "ការឃោសនានិងការផ្តល់ព័ត៌មានខុស" នៅដើមសប្តាហ៍នេះមន្ត្រីរុស្សីបានអះអាងថា ខ្លួនបានកាត់បន្ថយនូវចំនួនកងទ័ពរបស់ខ្លួននៅតាមព្រំប្រទល់អ៊ុយក្រែន បន្ទាប់ពីបានប្រមូលផ្តុំប្រហែលជា១៥០,០០០នាក់ និងបានពង្រាយទាហ៊ានចំនួន ៣០,០០០នាក់ ចូលទៅក្នុងបែលឡារុស។

ប៉ុន្តែទោះបីជាអំណះអំណាងរបស់លោក Putin ត្រូវបានគេបន្ទរកាលពីថ្ងៃអង្គារក៏ដោយ ក៏សហរដ្ឋអាមេរិកនិង NATO បាននិយាយថា ពួកគេមិនបានមើលឃើញការខិតខំនោះទេ។ “យើងបានមើលឃើញផ្ទុយទៅវិញ” អ្នកនាំពាក្យក្រសួងការបរទេស NES Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មឺៗនេះ កងទ័ពរុស្សីជាច្រើន មិនតិចទេ បានកំពុងស្ថិតនៅព្រំប្រទល់ ហើយពួកគេបានរំកិលទៅរកទីតាំងប្រយុទ្ធ។ នេះជាហេតុដែលធ្វើឲ្យមានការព្រួយបារម្ភជាទីបំផុត”។

រុស្សីកាលពីថ្ងៃអង្គារបានបញ្ចេញរូបភាពរថយន្តសណ្តោងដែកផ្ទុករថក្រោះ និងគ្រឿងយុទ្ធោបករណ៍ ប៉ុន្តែ Price បាននិយាយថារូបភាពទាំងនេះ វាគ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការផ្តល់ព័ត៌មានខុសរបស់វិមានក្រឹមឡាំងតែប៉ុណ្ណោះ។ ក្នុងអម្លុងពេលជាច្រើនសប្តាហ៍កន្លងទៅ យើងក៏បានឃើញផងដែរនូវមន្ត្រីរុស្សី និងប្រព័ន្ធផ្សព្វផ្សាយរុស្សីបានបណ្តុះនូវពត៌មានជាច្រើននៅក្នុងកាសែត ម្នាក់ៗខំប្រឹងបង្កើននូវលេសសំរាប់ធ្វើការឈ្លានពាន។

អ្នកនាំពាក្យក្រសួងការបរទេសបានសូត្រនូវព័ត៌មានខុស ដែលត្រួសត្រាយផ្លូវសំរាប់ការវិវត្តិនៃព័ត៌មាន ក៏ដូចជារឿងរ៉ាវដែលមន្ត្រីសន្តិសុខមានការព្រួយបារម្ភថា រុស្សីអាចនឹងយកទៅប្រើប្រាស់។ “វាអាចមានការពាក់ព័ន្ធទៅនឹងអំណះអំណាងអំពីសកម្មភាពកងទ័ពអ៊ុយក្រែននៅក្នុងខេត្ត Donbas, ការអះអាងខុសអំពីសកម្មភាពរបស់សហរដ្ឋអាមេរិកនិង NATO នៅលើដី ទឹកនិងអាកាស ក៏មានអំណះអំណាថផងដែរថា អ៊ុយក្រែននិង NATO បានទន្រ្ទានចូលទៅក្នុងទឹកដីរុស្សី” Price បាននិយាយ៕


ថ្ងៃព្រហស្បតិ៍, 17 ខែកុម្ភៈ 2022 16:47  គុន ច័ន្ទរដ្ឋា