BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូនប្រុសនាយករដ្ឋមន្រ្តី ប្រតិកម្មនឹងឧកញ៉ា គឹម ហ៊ាង ជុំវិញការសាងសង់អគារនៅសៀមរាប

ថ្ងៃព្រហស្បតិ៍, 17 ខែកុម្ភៈ 2022 09:17  លាង ឡា

2022-02-17 09.13.41

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានសំដែងនូវប្រតិកម្មជុំវិញការលើកឡើងរបស់ឧកញ៉ា គឹម ហ៊ាង អ្នកជំនួញដីធ្លី ពាក់ព័ន្ឋការហាមឃាត់ មិនឱ្យមានការសាងសង់អគារខ្ពស់នៅក្នុងផ្នែកខ្លះ នៃខេត្តសៀមរាប។

លោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា  សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្ត៏មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។ ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពី តថភាពជាក់ស្តែង នៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។

2022-02-17 09.13.47

លោកលើកឡើងថា ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ និងទី៣ ពាក្យថា ស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងឱ្យបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ឧកញ៉ា គឹម ហ៊ាង អ្នកជំនួញដីធ្លី និងការសាងសង់ បានថ្លែងក្នុងពិធីជួបជុំមួយថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺដោយសារមានការកំណត់កម្ពស់នៃការសាងសង់ និងទាក់ទងវប្បធម៌ អភិរក្សច្រើនពេក។

លោកបានលើកឡើងទៀតថា ការហាមឃាត់ការសាងសង់អគារនៅតំបន់ប្រាសាទ គឺជារឿងត្រឹមត្រូវ តែការហាមឃាត់មិនឱ្យសាងសង់អគារខ្ពស់នៅក្រៅតំបន់ប្រាសាទបុរាណ ដូចជា៖ផ្សារចាស់ និងផ្សារលើ គឺមិនត្រឹមត្រូវទេ៕


ថ្ងៃព្រហស្បតិ៍, 17 ខែកុម្ភៈ 2022 09:17  លាង ឡា