BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីអាមេរិក រុស្សីបន្ថែមកងទ័ពជាង៧,០០០នាក់ទៀតនៅជិតព្រំប្រទល់ អ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 17 ខែកុម្ភៈ 2022 08:14  គុន ច័ន្ទរដ្ឋា

2022-02-17 08.07.36 (1)

Kyiv,Ukraine(AP)-

រុស្សីបានបន្ថែមកងទ័ពយ៉ាងច្រើនជាង៧,០០០នាក់នៅជិតព្រំប្រទល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលផ្ទុយនឹងការអះអាងរបស់លោកប្រធានាធិបតី VlaPutin ថាកងទ័ពនឹងដកចេញពីក្នុងតំបន់, មន្ត្រីជាន់ខ្ពស់នៃរដ្ឋការលោក Biden បាននិយាយកាលពីថ្ងៃពុធ។ រុស្សីបានប្រមូលផ្តុំកងទ័ពប្រហែល១៥០,០០០នាក់នៅខាងជើង ខាងត្បូង និងខាងកើតនៃអ៊ុយក្រែន,បើយោលទៅតាមការប៉ាន់ស្មានរបស់បស្ចឹមប្រទេស។ មូស្គូបានប្រកែកថាខ្លួនមិនមានផែនការដើម្បីឈ្លានពាន ហើយក្នុងសប្តាហ៍នេះបានប្រកាសថាបានដកកងទ័ពខ្លះនិងសព្វាវុធ។

ខណៈដែលសេចក្តីលំអិតមានការលាក់លៀមនិងការដកទ័ពគ្រាន់តែជាផ្នែកខ្លះ សេចក្តីថ្លែងការណ៍របស់របស់រុស្សីបានធ្វើឲ្យកំដៅនយោបាយមានការធ្លាក់ចុះបន្ទាប់ពីមានភាតានតឹងអស់រយៈពេលជាច្រើនសប្តាហ៍។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា មានការកើនឡើងគួរឲ្យកត់សម្គាល់នៅលើការអះអាងខុសដោយរុស្សី រួមបញ្ចូលទាំងរបាយការណ៍ដែលចោទប្រកាន់ថាគេឃើញមានផ្នូរខ្មោចជាច្រើនដែលសម្លាប់ដោយកងកម្លាំងអ៊ុយក្រែន ,សេចក្តីថ្លែងការណ៍បាននិយាយទៀតថា អាមេរិកនិងអ៊ុយក្រែនបានអភិវឌ្ឍនូវអាវុធជីវសាស្ត្រនិងគីមី និងបញ្ជាក់ថាក្រុមលោកខាងលិចបានបង្កើតក្រុមទ័ពព្រៃ។

អនុប្រធានាធិបតី Kamala Harris បានធ្វើដំណើរឆ្ពោះទៅអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បត៍ហើយនឹងជជែកជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងលោកអធិការបតីអាល្លឺម៉ង់ Olaf Schulz ,មន្ត្រីដែលមិនបានទទួលការអនុញ្ញាតិឲ្យនិយាយជាសាធារណៈក្នុងរឿងដែលសើប បាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មាន AP ក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះ ហើយមន្ត្រីទាំងនោះមិនបានគូសបញ្ជាក់និងផ្តល់នូវភស្តុតាងនោះទេ។

ទីក្រុង Kyiv បានប្រឆាំងទៅនឹងសម្ពាធពីទីក្រុងមូស្គូ ជាមួយនឹងការបង្ហាញនូវការគ្រវីទង់ជាតិដែលជាសក្ខីភាពនៃការរួបរួមគ្នាកាលពីថ្ងៃពុធ ខណៈដែលបស្ចឹមប្រទេសបានព្រមានថា គេមិនបានឃើញនូវសញ្ញានៃការដកកងទ័ពអ៊ុយក្រែនចេញពីព្រំប្រទល់អ៊ុយក្រែនដូចការសន្យា ទោះបីជាវិមានក្រឹមឡាំងបានប្រកាសក៏ដោយចុះ។ ខណៈដែលការភ័យខ្លាចពីការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែននៅថ្ងៃពុធមិនបានចេញជារូបរាង សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិយាយថាការគំរាមកំហែងនៅតែមានសភាពខ្លាំងក្លា។


ថ្ងៃព្រហស្បតិ៍, 17 ខែកុម្ភៈ 2022 08:14  គុន ច័ន្ទរដ្ឋា