BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការស្ទាបស្ទង់មតិថ្មីបានឲ្យដឹងថា : វិធីសាស្ត្រអាស៊ានចំពោះវិបត្តិមីយ៉ាន់ម៉ាធ្វើឲ្យតំបន់រយះចេញជា២

ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 17:04  គុន ច័ន្ទរដ្ឋា

yq-aseanunity-16022022

The straits times-Singapore

ការឆ្លើយតបរបស់អាស៊ានចំពោះវិបត្តិមីយ៉ាន់ម៉ាបានបែងចែកមតិសាធារណៈនៅក្នុងប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ ដែលអ្នកទាំងឡាយបានអនុមតិនូវវិធីសាស្ត្ររបស់ខ្លួនមានចំនួនលើសតែបន្តិចបន្តួច ចំពោះអ្នកទាំងឡាយដែលប្រឆាំង ដែលបាននិយាយថា វាហាក់ដូចជាមិនបានចាត់ចែងដោះស្រាយនូវការប្រឈមដ៏ធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់។ អាស៊ានក៏បានបង្ហាញនូវការអនុមត្តិផងដែរ ចំពោះការកើនឡើងនៃកេរ្តិ៍ឈ្មោះនៃអង្គការកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) និងអង្គការសន្តិសុខថ្មី ត្រីភាគីដែលមានឈ្មោះថា AUKUS ដែលអនុញ្ញាតឲ្យអូស្ត្រាលីធ្វើប្រតិបត្តិការណ៍ និងស្ថាបនានាវាមុជទឹក ដែលដើរឋាមពលនុយគ្លេអ៊ែរ ដើម្បីឲ្យមានតុល្យភាពជាមួយវត្តមានរបស់ចិននៅក្នុងតំបន់។

ការកឃើញនេះចេញមកពីការស្ទាបស្ទង់មតិដែលបញ្ចេញដោយរដ្ឋអាស៊ានប្រចាំឆ្នាំនៃវិទ្យាស្ថាន ISEAS Yusuf Ishak កាលពីថ្ងៃពុធ។ ការស្ទាបស្ទង់មតិនេះបានធ្វើឡើងកាលពី២ខែមុន ក្នុងឆ្នាំ២០២១ ដែលស្រង់មតិពី អ្នកធ្វើគោលនយោបាយក្នុងតំបន់, បណ្ឌិតសភា, អ្នកស្រាវជ្រាវ, អ្នកជំនួញ, និងសកម្មជនសង្គមស៊ីវិលសំខានៗនៅក្នុងតំបន់ និងការអភិវឌ្ឍភូមិសាស្រ្តនយោបាយ។ ការបញ្ចេញនៃរបកគំហើញនេះបានកើតឡើងចំពេលជាមួយគ្នា ដែលមានការប្រជុំនៃរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅទីក្រុងភ្នំពេញនៅថ្ងៃពុធ និងព្រហស្បតិ៍ ដើម្បីលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ា ដែលពួកយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវ៊ិលដោយរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។

ការស្ទាបស្ទង់មតិបានបង្ហាញថា ៣៧% នៃអ្នកឆ្លើយចំនួន១,៦៧៧នាក់ បានយល់ព្រមនូវចម្លើយរបស់អាស៊ានចំពោះវិបត្តិ ខណៈដែល៣៣% មិនយល់ព្រមនិង៣០% អព្យាក្រិត។ បន្ទាប់ពីលោកស្រី អូងសាន ស៊ូជី ដែលជាប្រធានគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានជំនួសដោយប្រធានក្រុមប្រឹក្សារដ្ឋ ដែលដឹកនាំដោយលោកឧត្តមសេនី៍ មីងអូងលាំង អាស៊ានបានដាក់សម្ពាធឲ្យមានកិច្ចសន្ទនាក្នុងន័យស្ថាបនាមួយក្នុងចំណោមភាគីទាំងអស់ ដែលពាក់ព័ន្ធ ដើម្បីដោះស្រាយវិបត្តិនេះ ដោយបោះជំហ៊ានដោយក្លាហាន ខណៈដែលមិនបោះបង់ចោលគោលការណ៍ដ៏ពិសិដ្ឋរបស់ខ្លួនក្នុងការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងផង។

នៅក្នុងកិច្ចប្រជុំមេដឹកនាំកំពូលប្រចាំឆ្នាំកាលពីឆ្នាំមុន អាស៊ានបានចាត់វិធានការណ៍ដែលពុំដែលមានពីមុនមក រារាំងឧត្តមសេនីយ៍ មីងអូងលាំង និងទម្លាក់ឋានៈមីយ៉ាន់ម៉ាទៅឲ្យតំណាង ដែលមិនពាក់ព័ន្ធក្នុងរឿងនយោបាយឲ្យចូលប្រជុំ។ ទោះជាយ៉ាងណា អាស៊ានក៏មិនបានយកឈ្នះនិងទទួលបាននូវការធ្វើសម្បទាន ពីពួកយោធាដែលនៅតែបន្តរារាំង និងដាក់កំរិតក្នុងការអនុញ្ញាតឲ្យមានការចូលជួបជាមួយអ្នកស្រី អូងសាន ស៊ូជី និងសមាជិកដែលត្រូវបានឃុំខ្លួន៕


ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 17:04  គុន ច័ន្ទរដ្ឋា