ជាច្រើនឆ្នាំមកនេះ រឿងកំប្លែងជាច្រើននិយាយពីការរួមភេទ គឺពិបាកនឹងកើតមាននៅពេលដែលអ្នករៀបការហើយ ប៉ុន្តែតាមពិតជាមិនមែនតែអញ្ចឹងនោះទេ។ ការសិក្សាឆ្នាំ 2017 ដែលបានចេញផ្សាយនៅក្នុង Archives of Sexual Behavior បានផ្តល់ឱ្យមនុស្សនូវចំណុចមូលដ្ឋានមួយ ដើម្បីប្រៀបធៀបជីវិតផ្លូវភេទរបស់ពួកគេទៅនឹងករណី ដែលពួកគេព្រួយបារម្ភអំពីចំនួននៃការរួមភេទ ដែលពួកគេកំពុងមាន។
អ្នកស្រាវជ្រាវដែលវិភាគលទ្ធផល បានរកឃើញថា មនុស្សពេញវ័យមិនទាន់រៀបការជាមធ្យមរួមភេទ 54 ដងក្នុងមួយឆ្នាំ ប្រហែលមួយក្នុងមួយសប្តាហ៍។ មនុស្សពេញវ័យដែលរៀបការហើយបានរាយការណ៍ថា ជាមធ្យមចំនួន 51 ដង។ វាមានភាពខុសគ្នាតិចតួច នៅពេលដែលមានកត្តាដូចជា ការងារទំនួលខុសត្រូវក្នុងគ្រួសារ និងការថែទាំកុមារត្រូវបានយកមកពិចារណា។
ជាការពិតណាស់ គូស្វាមីភរិយាដែលបានរៀបការរួចជាមធ្យមចំនួន 51 ដងក្នុងមួយឆ្នាំ។ មនុស្សដែលរៀបការក្នុងវ័យ 20 ឆ្នាំបានរាយការណ៍អំពីករណីផ្លូវភេទចំនួន 80 ក្នុងមួយឆ្នាំ ប្រហែលបីដងរៀងរាល់ពីរសប្តាហ៍ ខណៈដែលគូស្នេហ៍ដែលមានអាយុ 60 ឆ្នាំបានរាយការណ៍ត្រឹមតែ 20 ករណីក្នុងមួយឆ្នាំ។
ការរួមភេទ គឺនិយាយអំពីគុណភាពច្រើនជាងបរិមាណ
ជាការពិតណាស់ អាយុត្រូវបានគេដឹងថាប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ Mayo Clinic និយាយថា បុរសជាច្រើននឹងនៅតែមានចំណង់ផ្លូវភេទក្នុងវ័យ 60 និង 70 ឆ្នាំ ប៉ុន្តែអាំងតង់ស៊ីតេ និងភាពញឹកញាប់នឹងថយចុះ។ WebMD បានបង្ហាញថា ស្ត្រីអាចជួបប្រទះការកើនឡើងនៃចំណាប់អារម្មណ៍ផ្លូវភេទនៅអាយុ 50 ឆ្នាំ នៅពេលដែលកូនរបស់ពួកគេមានឯករាជ្យពេញលេញ ប៉ុន្តែកម្រិតអ័រម៉ូន estrogen ទាបជិតដល់ការអស់រដូវ ក៏អាចបណ្តាលឱ្យមានផលប៉ះពាល់ផ្ទុយផងដែរ។
Stefani Goerlich អ្នកប្រឹក្សាបញ្ហាផ្លូវភេទដែលមានអាជ្ញាប័ណ្ណ និងជាអ្នកធ្វើការងារសង្គមបាននិយាយថា ចំពោះគូស្វាមីភរិយាទាំងអស់ វាសំខាន់ក្នុងការស្តាប់ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរបស់អ្នកជាជាងការបំពេញតាមស្តង់ដារនៃចំនួនតួលេខ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមានការរួមភេទមិនគ្រប់គ្រាន់ក្នុងទំនាក់ទំនងរបស់អ្នក សូមព្យាយាមនិយាយជាមួយដៃគូរបស់អ្នកអំពីវា៕