ប៉ូលីសបារាំងបានបាញ់សម្លាប់បុរសម្នាក់ដែលកាន់កាំបិត និងបានគំរាមពួកគេនៅស្ថានីយ៍រថភ្លើង Gare du Nord ទីក្រុងប៉ារីស។
ប៉ូលីសបាននិយាយថា បុរសនោះបានវាយទៅលើប៉ូលីសពីរនាក់ដែលកំពុងល្បាតនៅស្ថានីយ៍នេះ ជាមួយនឹងកាំបិតប្រវែង 30 សង់ទីម៉ែត្រ។ របាយការណ៍បាននិយាយថា អក្សរបង្ហាញពីការប្រឆាំងនឹងប៉ូលីស ត្រូវបានរកឃើញនៅលើកាំបិតរបស់បុរសនោះ។ មិនមានមន្ត្រីប៉ូលីសណាម្នាក់រងរបួសនៅក្នុងឧប្បត្តិហេតុនេះទេ ដែលបានកើតឡើងនៅម៉ោងប្រហែល 07:00 ម៉ោងក្នុងស្រុក (06:00 GMT) កាលពីថ្ងៃចន្ទឡើយ។
អាជ្ញាធរជឿជាក់ ថាឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងអំពើភេរវកម្មទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gérald Darmanin បានសរសេរនៅក្នុង Twitter (ជាភាសាបារាំង) ថា "ប៉ូលីសបានប្រើប្រាស់អាវុធរបស់ពួកគេ ដើម្បីបានលុបបំបាត់គ្រោះថ្នាក់ទាំងអស់ ទាំងសម្រាប់ខ្លួនគេ និងសម្រាប់អ្នកធ្វើដំណើរ"។ សាក្សីម្នាក់បានប្រាប់ BFMTV ថា "ខ្ញុំកំពុងឡើងជណ្តើរដែលឡើងទៅកាន់វេទិកា Eurostar, ខ្ញុំបានលឺសំលេងស្រែកនៅខាងស្តាំ។ ខ្ញុំបានឃើញបុរសម្នាក់ដែលមានកម្ពស់ខ្ពស់ មានកាំបិតធំនៅក្នុងដៃរបស់គាត់ ជាមួយនឹងផ្លែកាំបិតដ៏សស្ញាច់មួយ ដែលបានគំរាមប៉ូលីសពីរ ឬបីនាក់ដែលប្រដាប់ដោយអាវុធ…ប៉ូលីសបានឲ្យយើងឡើងទៅលើវេទិកាហើយឲ្យយើងក្រាប លើដី»។
រដ្ឋមន្ត្រីដឹកជញ្ជូនលោក Jean-Baptiste Djebbari ក្រោយមកបានប្រាប់ទូរទស្សន៍ RMC TV ថា បុរសនោះត្រូវបានគេស្គាល់ចំពោះប៉ូលីសថា "ជាអ្នកដែលដើរវិលវល់នៅក្នុងស្ថានីយ៍" ។ « ទំនងជាគាត់បានវាយទៅលើប៉ូលីសដោយកាំបិតដោយបង្ខំពួកគេឲ្យប្រើប្រាស់ អាវុធ »។ ការស៊ើបអង្កេតមួយត្រូវបានបើកឡើងសម្រាប់ការប៉ុនប៉ងមនុស្សឃាត ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសត្រូវបានដកស្រង់សម្តីដោយលោក Le Parisien ។ ស្ថានីយ៍ Gare du Nord គឺជាស្ថានីយ៍មួយដែលមមាញឹកបំផុតនៅអឺរ៉ុប ដែលបម្រើជាមជ្ឈមណ្ឌលសម្រាប់រថភ្លើងល្បឿនលឿនទៅកាន់ប្រទេសមួយចំនួន រួមទាំងសេវា Eurostar ទៅ និងមកពីទីក្រុងឡុងដ៍ផងដែរ៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue