BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកមិនបានតាមមើលការដកទ័ពរបស់រុស្សីនៅជិតអ៊ុយក្រែនទេ

ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 09:48  គុន ច័ន្ទរដ្ឋា

photo_2022-02-15_20-19-39 (1)

Moscow AP-

ប្រធានាធិបតីរុស្សី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ៍ថាលោកស្វាគមន៍ការសន្ទនាអំពីសន្តិសុខជាមួយនឹងបស្ចឹមប្រទេស និងកងទ័ពរបស់លោកត្រូវបានរាយកាណ៍មកថាបានដកចេញខ្លះនៅជិតអ៊ុយក្រែន។​ ប៉ុន្តែលោកប្រធានាធិបតី Joe- Biden បាននិយាយថា សហរដ្ឋអាមេរិកមិនបានតាមដានមើលនូវការអះអាងរបស់រុស្សីទេ និងថាការឈ្លានពានមួយរបស់រុស្សីនៅតែជាលទ្ធភាពដ៏ច្បាស់លាស់ដែលអាចធ្វើទៅបាន។ Putin និយាយថាលោកមិនចង់ធ្វើសង្រ្គាមនោះទេ វាអាស្រ័យទៅលើការពិភាក្សារគ្នាក្នុងការប្រឹងប្រែងរបស់លោកដើម្បីបំបាត់នូវឱកាសដែលអ៊ុយក្រែនថ្ងៃមួយអាចនឹងចូលរួមជាមួយ NATO ។

ក្នុងពេលជាមួយគ្នានេះដែរ លោកមិនបានធ្វើការដកទ័ពចេញទាំងស្រុង ដោយនិយាយថាចលនារបស់រុស្សីនៅពេលក្រោយដែលមានការទាល់ច្រកវានឹងអាស្រ័យលើការវិវត្តិន៍នៃស្ថានការណ៍។ សេតវិមានបាននិយាយថា Biden បានសន្យាថានឹងបន្តផ្តល់នូវឱកាសសំរាប់ការទូតដើម្បីការពារការឈ្លានពានរបស់រុស្សី ប៉ុន្តែលោកបានសម្តែងនូវការសង្ស័យចំពោះគោលបំណងរបស់ទីក្រុងមូស្គូ។ Biden ក៏បាននិយាយដោយទទូចផងដែរថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនឹងមិនលះបង់គោលការណ៍ជាមូលដ្ឋានក្នុងការគោរពនូវអធិបតេយ្យភាពរបស់អ៊ុយក្រែនទេ។

ផ្លូវ២នៅតែបើកចំហរ “ Bidenបាននិយាយ ប៉ុន្តែយើងមិនបាច់សង្ស័យទេ បើសិនជារុស្សីប្រព្រឹត្តិនូវអំពើឈ្លានពានអ៊ុយក្រែន ប្រជាជាតិដែលទទួលខុសត្រូវនៅជុំវិញពិភពលោកនឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបនោះទេ បើសិនជាយើងមិនក្រោកឈរដើម្បីសេរីភាពដែលកំពុងប្រឈមនឹងហានិរភ័យក្នុងថ្ងៃនេះទេ ប្រាកដណាស់យើងនឹងបង់ក្នុងតម្លៃយ៉ាងខ្ពស់សន្លឹមនៅថ្ងៃស្អែក”។​ ការអះអាងរបស់រុស្សីថានឹងដកកងទ័ព “វាជាជារឿងមួយដ៏ប្រពៃ ប៉ុន្តយើងមិនទាន់បានត្រួតពិនិត្យនៅឡើយទេ” Biden និយាយ “ពិតណាស់ អ្នកវិភាគរបស់យើងបានចង្អុលបង្ហាញថា ពួកគេនៅតែស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងយ៉ាងខ្លាំងក្លា”។

សហរដ្ឋអាមេរិកនិង NATO ដែលបានបន្តព្រមានថារុស្សីអាចនឹងឈ្លានពានក្នុងពេលណាមួយក៏បាន បានបញ្ជូនកងទ័ពនិងយុទ្ធោបករណ៍ដើម្បីជាចន្ទល់សំរាប់សមាជិកសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត រុស្សីបានប្រកែកចំពោះផែនការដូចនេះ។ រុស្សីចង់ឲ្យលោកខាងលិចរក្សារទុកអ៊ុយក្រែននិងប្រជាជាតិដែលជាអតីតសហភាពសូវៀតនៅក្រៅសម្ព័ន្ធមិត្ត NATO, បញ្ឍប់ការពង្រាយសព្វាវុធនៅជិតព្រំប្រទល់រុស្សីនិងដកកងទ័ពទាំងអស់ចេញពីអឺរ៉ុបខាងកើត។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានបដិសេធនូវការទាមទារនេះ ប៉ុន្តែបានស្នើរផ្តល់នូវការពាក់ព័ន្ធក្នុងការជជែកគ្នាជាមួយរុស្សីដើម្បីពង្រឹងសន្តិសុខក្នុងអឺរ៉ុប។


ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 09:48  គុន ច័ន្ទរដ្ឋា