BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចសម្ភាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ​ វណ្ណ​ឌីន ស្ដីពីកំណើនកើនឡើងនៃចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩

ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 09:06  BeeTube News

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បានឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា៖

-​ ក្រសួងសុខាភិបាល​ បានអំពាវនាវ​ហេីយអំពាវនាវទៀត​ វិធានការក៏បានដាក់ចេញជាហូរហែរច្រេីនរួចហេីយ​ដែរ នៅឡេីយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ​ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ​ ៣ការពារ​ និង៣កុំ​ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩​ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ​ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ​ និងជួយអាយុជីវិតលោកអ្នកបាន។

-​ នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក​ និងក្នុងតំបន់​ មានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ​ ក្នុងនោះក៏មានកម្ពុជាយេីងដែរ​ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ​ ក៏កេីតមានរួចហេីយដែរ​ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ​ និងអ្នកដែលមិនបានចាក់​វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ​ មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។

-​ អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយណា​ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ​ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ​ ៣ការពារ​ និង៣កុំ​ ហេីយឱ្យតែយេីងធ្វេសប្រហែស​ លទ្ធភាពនៃការឆ្លង​ គឺមានខ្ពស់ហេីយ។

លោកជំទាវ សូមធ្វេីការអំពាវនាវសារជាថ្មី​ យេីងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖

១.​ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់គ្នា​ គ្រប់ដូសមូលដ្ឋាន​ និងដូសជំរុញ​ ឥឡូវនេះ​ កុំបីអាក់ខានឱ្យសោះឡេីយ។

២.​ យកចិត្តទុកដាក់​ បន្តអនុវត្តន៍វិធានការ​ ៣​ ការពារ​ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ​ លាងសម្អាតដៃញឹកញាប់​ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡេីង)​ និង​ ៣កុំ​ ដូចជា៖

-​ កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកេីនឡេីងច្រេីនពេក​ ដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ​ ហេីយកុំអង្គុយជិតៗគ្នាពេក​ ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងអាជ្ញាធរមូលដ្ឋាន។

-​ កុំទៅកន្លែងមនុស្សច្រេីនកុះករ​ កន្លែងបិទជិតៗ​ កុំជួបជុំគ្នាច្រេីនជាដេីម។

៤.​ បេីមានការសង្ស័យ៖​ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង​ បេីវិជ្ជមានកូវីដ-១៩​ សុំនៅដាច់ដោយឡែក​ អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់​ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន​ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ​ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ​ ឱ្យបានត្រឹមត្រូវ។

៥.​ ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលេីដល់ក្រុមគ្រួសារ​ និងសហគមន៍របស់យេីង​ ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ អូមីក្រុងនេះ​ កុំឱ្យរាតត្បាតធំធេង​ឱ្យសោះ​ ពីពេលនេះតទៅ។

សូមអរគុណ


ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 09:06  BeeTube News