Axios-
អាមេរិកបានផ្តល់ឲ្យអ៊ុយក្រែននូវកម្ចីជាង១ពាន់លានដុល្លារ ដើម្បីធានានូវអធិបតេយ្យភាពជាតិ និងជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសក្នុងពេលដែលប្រឈមទៅនឹងការគំរាមកំហែងរបស់រុស្សី ដែលបានប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បាននិយាយសេចក្តីថ្លែងការណ៍តាមអុីម៉ែលកាលពីល្ងាចថ្ងៃច័ន្ទថា ការស្នើផ្តល់នេះដែលភ្ជាប់ជាមួយ ដៃគូរដ៏រឹងមាំរវាងអ៊ុយក្រែន និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ និងអង្គការដ៏ទៃទៀតនឹងពង្រឹងសមត្ថភាពអ៊ុយក្រែន ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច, ការរីកចម្រើន និងវិបុលភាពសំរាប់ប្រជាពលរដ្ឋក្នុងការប្រឈមទៅនឹងអាកប្បកិរិយាអស្ថិរភាពរបស់រុស្សី។
សកម្មភាពនេះបានស្ថាបនាឡើងក្រោមការទ្រទ្រង់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង និងដៃគូរ រួមបញ្ចូលទាំង G-7 និងវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បានផ្តល់ឲ្យអ៊ុយក្រែនដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន នៅចំពេលដែលសម្ពាធរុស្សីបានដាក់ចេញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកបាននិយាយ។ ធនាគារអាហារ័ណនិហារណ៍ នៃសហរដ្ឋអាមេរិកមានគោលបំណងនឹងផ្តល់មូលនិធិច្រើនជាង ៣ពាន់លាន ដើម្បីសម្រួលនូវការទិញទំនិញ និងសេវាកម្មសំរាប់គំរោងការក្នុងអ៊ុយក្រែន Blinken បាននិយាយ។
សាជីវកម្មអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិអាមេរិក “មានការវិនិយោគបច្ចុប្បន្ននៅក្នុងអ៊ុយក្រែនដែលប៉ាន់ប្រមាណប្រហែលជា ៨០០លានដុល្លារក្នុងចំណោម ១២គំរោង”។ សហរដ្ឋអាមេរិកបានបញ្ចេញគំរោងកម្ចីបរទេសចំនួន៣ដាច់ដោយឡែកពីគ្នា ដែលជាគម្រោងធានាធិបតេយ្យភាពសំរាប់អ៊ុយក្រែន ក្នុងចន្លោះឆ្នាំ២០១៤-២០១៦ បន្ទាប់ពីរុស្សីបានភ្ជាប់យកឧបទ្វីប Crimea ។
កម្ចីក្នុងការធានាអធិបតេយ្យភាពនេះ បានដើរតួរនាទីដ៏សំខាន់ក្នុងការជួយអ៊ុយក្រែនឲ្យមានស្ថិរភាពបានដោយជោគជ័យនៃសេដ្ឋកិច្ចរបស់ខ្លួន នៅចំពេលដែលរុស្សីបានឈ្លានពានពីមុន និងបានអនុវត្តរបៀបវារៈការកែទម្រង់ដ៏ក្លាហាន ដែលទ្រទ្រង់ដោយកិច្ចសហប្រតិបត្តិការប្រកប ដោយមហិច្ឆិតារជាមួយនឹងអង្គការមូលនិធិរូបីយប័ណ្ណពិភពលោក Blinken បាននិយាយ៕