BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យោធាមីយ៉ាន់ម៉ានិយាយថា នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីទទួលបាននូវការមាក់ងាយដ៏គួរឲ្យសោកស្តាយ

ថ្ងៃអង្គារ, 15 ខែកុម្ភៈ 2022 10:20  គុន ច័ន្ទរដ្ឋា

503717ee442d6673b2aec9220c8d63552bb258f6 (1)

CNA-Yangon

កាលពីថ្ងៃច័ន្ទរបបយោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងពេលខាងមុខនេះទេ បន្ទាប់ពីប្លុកអាស៊ានបានផាត់ចោល នៃអ្នកការទូតជាន់ខ្ពស់របស់គេ ដែលជារឿងគួរឲ្យសោកស្តាយចំពោះការមិនមានភាពរីកចម្រើន ក្នុងការបន្ធូរបន្ថយនូវអំពើហឹង្សា បន្ទាប់ពីមានរដ្ឋប្រហារ។ អាស៊ានបានអញ្ជើញមីយ៉ាន់ម៉ាឲ្យបញ្ជូនតំណាង “ដែលមិនមែនជាអ្នកនយោបាយ” ទៅចូលរូមប្រជុំក្នុងកំរិតរដ្ឋមន្ត្រីក្រសួងការបរទេសក្នុងសប្តាហ៍នេះ ដោយនិយាយ អំពីកង្វះខាតនូវវឌ្ឍនៈភាពទៅលើកិច្ចព្រមព្រៀងកុងសង់ស៊ីសមួយ ដែលបានសម្របសម្រួលគ្នាកាលពីឆ្នាំមុន ដើម្បីឲ្យមានការសន្ទនាជាមួយនឹងក្រុមប្រឆាំងនៃរដ្ឋប្រហារ។

ប្រទេសសមាគមន៍ប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍បានស្ថិតនៅក្នងភាពច្របូកច្របល់ ចាប់តាំងពីពួកយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អូងសាន ស៊ូជី និងបានសម្លាប់ជីវិតមនុស្សច្រើនជាង១,៥០០នាក់ នៅក្នុងការបង្រ្កាបទៅលើការប្រឆាំងនឹងពួកយោធា បើយោលទៅតាមក្រុមអ្នកតាមដានក្នុងស្រុក។សេចក្តីសំរេចក្នុងការផាត់ចោលអ្នកការទូត ដែលតែងតាំងឡើងដោយពួកយោធា Wunna Maung Lwin ចេញពីការប្រជុំក្នុងកម្ពុជា វាជារឿងគួរឲ្យសោកស្តាយ, ក្រសួងការបរទេសយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ។

"យោងទៅតាមស្ថានការណ៍របៀបនេះ មីយ៉ាន់ម៉ាមិនអាចនឹងចូលរួមឬក៏បញ្ជូនតំណាងដែលមិនមែនជាអ្នកនយោបាយ…..ទៅចូលរួម ដែលជារឿងមិនអាចជៀសវាងបាននោះទេ" ក្រសួងការបរទេសបានបន្ថែម។ គេក៏បានស្តីបន្ទោសទៅលើការផាត់ចោលនេះ ចំពោះប្រទេសមួយដែលជាសមាជិកនៃប្លុកដោយមិនបញ្ចេញឈ្មោះ ដែលនៅតែបន្តសេចក្តីសំរេចជាឯកតោភាគី ដែលបានរារាំងឧត្តមសេនីយ៍ មីងអូងលាំង មិនឲ្យចូលរួមប្រជុំក្នុងខែតុលាមុនផងដែរ។

មីយ៉ាន់ម៉ា កំពុងតែកើនឡើងនូវភាពឯកោនៅលើឆាកអន្តរជាតិ ខណៈដែលអំពើហឹង្សានៅតែបន្ត ជាមួយនឹងក្រុមប្រឆាំងនឹងពួកយោធាដែលបានប៉ះទង្គិចគ្នាជាប្រចាំ ហើយធនាគារពិភពលោកបានព្រមានថា សេដ្ឋកិច្ចមីយ៉ាន់ម៉ាទំនងជាមានការប៉ះពាល់ជិត៥ដង បើប្រៀបធៀបទៅនឹងឆ្នាំមុន។ គួររំលឹកដែរថា សម្តេចតេជោ ហ៊ុនសែន ដែលជាប្រធានអាស៊ានប្តូវេនក្នុងឆ្នាំ២០២២ និងឯកឧត្តម ប្រាក់ សុខុ រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និងជាបេសកជនពិសេស អាស៊ាន បានអញ្ជើញទៅមីយ៉ាន់ម៉ា ជួបជាមួយមីង អូងលាំង ដើម្បីជជែកគ្នាពីផែនការសន្តិភាព៥ចំណុច កុងសង់ស៊ីស ចាប់តាំងពីពួកយោធាឡើងកាន់អំណាច៕


ថ្ងៃអង្គារ, 15 ខែកុម្ភៈ 2022 10:20  គុន ច័ន្ទរដ្ឋា