BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា នឹងរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ធ្វើឱ្យមានភ្លៀងកក់ខែ ក្នុងសប្តាហ៍ខាងមុខ

ថ្ងៃអង្គារ, 15 ខែកុម្ភៈ 2022 09:50  លាង ឡា

photo_2022-02-15_09-45-34 (1)

ភ្នំពេញ៖ នៅតំបន់នានាក្នុងប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ដោយអន្លើ ដែលបណ្តាលមកពីឥទ្ធិពលនូវជ្រលងសម្ពាធទាប ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបពី (ប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយនឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈ ឡូកាល់ (Local) ដោយអន្លើផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២២-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ៣២-៣៤ អង្សាសេ ហើយអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរជាទូទៅលាយឡំនិងផ្គរ រន្ទះ។ ក្នុងនោះខេត្តកំពង់ធំ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយអន្លើ។

ក្រសួងបន្តទៀតថា នៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី ២១-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ ហើយអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនិងផ្គរ រន្ទះ។

ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ ហើយអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្ហូរលាយឡំនិងផ្គរ រន្ទះ។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានប្រកាសថា ក្នុងរដូវប្រាំងឆ្នាំនេះ បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ ២០២១ ខណៈចាប់ពីខែកុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន៕

photo_2022-02-15_09-45-39

photo_2022-02-15_09-45-43

អត្ថបទ៖លាង ឡា


ថ្ងៃអង្គារ, 15 ខែកុម្ភៈ 2022 09:50  លាង ឡា