AP-
ទីក្រុងក្រឹមឡាំងបានផ្តល់សញ្ញាពីថ្ងៃច័ន្ទថា ខ្លួនបានប្រុងប្រៀបរួចជាស្រេច ដើម្បីបន្តការជជែកជាមួយបស្ចឺមប្រទេស អំពីសន្តិសុខដែលនាំឲ្យមានវិបត្តិអ៊ុយក្រែន ក្នុងពេលបច្ចុប្បន្នផ្តល់នូវក្តីសង្ឃឹមថា រុស្សីនឹងមិនឈ្លានពានអ្នកជិតខាងដែលអត់ក្បាល ក្នុងអម្កុងពេលប៉ុន្មានថ្ងៃ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបកើនឡើងនៃការភ័យខ្លាច។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហានៅតែស្ថិតនៅលើចំណង់ និងចំណូលចិត្តរបស់លោកប្រធានាធិបតី Vladimir Putin ។ ប្រទេសជាច្រើនបានធ្វើការជំលៀសអ្នកការទូត និងប្រកាសភាពអាសន្ននៃលទ្ធភាពសង្រ្គាម ដែលអាចកើតឡើងភ្លាមៗ នៅចំពេលដែលភាពតានតឹងរវាងលោកខាងលិច និងខាងកើត កាន់តែមានភាពអាក្រក់អាក្រីចាប់តាំងពីសង្រ្គាមត្រជាក់។
នៅក្នុងដំណើរការការទូតជាលើកចុងក្រោយ លោកអធិការបតីអាល្លឺម៉ង់ បាននិយាយថាមិនមាន "ហេតុផលដ៏រសើប" ក្នុងការប្រមូលផ្តុំកងទ័ពច្រើនជាង ១៣០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែន ប៉ែកខាងជើង ខាងត្បូងនិងខាងកើត លោកព្រមទាំងបានជំរុញឲ្យមានការសន្ទនាជាបន្តទៅទៀត។នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា អឺរ៉ុប "កំពុងតែស្ថិតនៅលើមាត់ជ្រោះនៃសេចក្តីវិនាសអន្តរាយ" ប៉ុន្តែលោកបានបន្ថែមថា “នៅមានសល់ពេលវេលាសំរាប់លោកប្រធានាធិបតី Vladimir Putin ដើម្បីត្រឡប់ក្រោយ”។
លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean-Yves Le Drian បានប្រាប់ទូរទស្សន៍បារាំងថា “សមាសភាពទាំងអស់” កំពុងតែស្ថិតនៅនឹងកន្លែងសំរាប់ការវាយលុកដ៏ធំរបស់រុស្សី ប៉ុន្តែ "មិនមានអ្វីដែលបង្ហាញក្នុងពេលនេះទេ" ថា Putin បានសំរេចចិត្តថានឹងចាប់ផ្តើមធ្វើ។ នៅក្នុងសម័យប្រជុំជាមួយនឹង Putin, លោក Lavrov បានជំទាស់ថា ទីក្រុងមូស្គូគួរតែជជែកជាមួយនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបន្ថែមទៀត ទោះបីជាពួកគេបានបដិសេធនឹងធ្វើការពិចារណារទៅនឹងការទាមទារដ៏សំខាន់លើរឿងសន្តិសុខរបស់រុស្សីក៏ដោយ។
ការជជែក “មិនអាចធ្វើទៅដោយគ្មានការកំណត់នោះទេ ប៉ុន្តែខ្ញុំនឹងផ្តល់ជាយោបល់ដើម្បីឲ្យបន្ត និងពន្យល់ពួកគេនៅក្នុងឈុតឆាកនេះ” Lavrov បាននិយាយដោយគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ិនតោនបានស្នើផ្តល់នូវការជជែក ដើម្បីកំណត់អំពីការដាក់ពង្រាយមីស៊ីលក្នុងអឺរ៉ុប ហាមឃាត់នូវការធ្វើសមយុទ្ធយោធា និងវិធានការណ៍ក្នុងការករសាងនូវទំនុកចិត្ត។ Lavrov បាននិយាយថា លទ្ធភាពសំរាប់ការជជែកគ្នា “មិននៅឆ្ងាយពីក្តីសង្ឃឹមពេកទេ”៕