BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការពន្យារពេលធ្វើឲ្យប៉ះពាល់ដល់គម្រោងរថភ្លើងល្បឿនលឿនរបស់ចិន-ថៃ, បាងកករៀបំគំរោងចាយលុយដោយខ្លួនឯង

ថ្ងៃចន្ទ, 14 ខែកុម្ភៈ 2022 14:42  គុន ច័ន្ទរដ្ឋា

photo_2022-02-14_14-29-31 (1)

SCMP-

ជារៀងរាល់ថ្ងៃរថភ្លើងល្បឿនលឿនជាលើកដំបូងរបស់ឡាវ ដែលបានតភ្ជាប់រដ្ឋធានីវៀងច័ន្ទទៅ Boten ដែលជាទីក្រុងមួយនៅតាមព្រំប្រទល់ចិន បានចាកចេញពីស្ថានីយ៍ និងដឹកទំនិញព្រមទាំងមនុស្សចុះឡើងនៅតាមផ្លូវ ដែលមានបណ្តោយប្រវែង៤១៤គីឡូម៉ែត្រ។ នៅប៉ែកឥសាននៃប្រទេសថៃ ផែនការនៃខ្សែរថភ្លើងកំពុងស្ថាបនា ដើម្បីតភ្ជាប់ជាមួយនឹងផ្នែក១នៃឡាវ។ ផ្លូវនេះដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពាណិជ្ជកម្មពិភពលោក ដែលគេស្គាល់ថា គំនិតផ្តួចផ្តើមនៃផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលមានគោលបំណងតភ្ជាប់ពាណិជ្ជកម្មចិន និងទេសចរណ៍ទៅកាន់ដីគោកអាស៊ីប៉ែកអាគ្នេយ៍ និងតាមរយៈជ្រោយម៉ាឡាកា។

ប៉ុន្តែក្នុងប្រទេសថៃ យ៉ាងហោចណាស់ក៏ត្រូវប្រើពេល១ទសវត្សរ៍ មុនពេលដែលក្រុងវៀងច័ន្ទ និងរដ្ឋធានីបាងកក ដែលស្ថិតនៅចម្ងាយ៦០០គីឡូម៉ែត្រពីគ្នា ដែលអាចតភ្ជាប់តាមរយៈរថភ្លើងល្បឿនលឿន។ ផ្នែកខាងថៃចែកចេញជា៣ផ្នែក ផ្នែកទី១មានចម្ងាយ២៥៣គីឡូម៉ែត្រ ចេញពីបាងកកទៅខេត្តនគររាជសីម៉ា, ផ្នែកទី២មានចម្ងាយ៣៦៥គីឡូម៉ែត្រ ចេញពីនគររាជសីម៉ាទៅណងខៃ និងផ្នែកទី៣ មានចម្ងាយ១៦គីឡូម៉ែត្រភ្ជាប់ពីណងខៃទៅវៀងច័ន្ទ។ រដ្ឋាភិបាលថៃរំពឹងថាផ្នែកទី១នឹងចាប់ផ្តើមប្រតិបត្តិការណ៍ក្នុងឆ្នាំ២០២៦។

ជម្ងឺរាតត្បាតពិភពលោក កូវីដ-19 ពន្ធសារពើពន្ធក្នុងប្រទេសថៃ អាចនាំឲ្យខូចគម្រោង និងពេលវេលានៃការស្ថាបនាខ្សែរថភ្លើងនេះ។ នៅក្នុងឆ្នាំ២០១៦ រដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់ អូចា បានឈានដល់ការសន្និដ្ឋានថា ថៃនឹងផ្តល់មូលនិធិសំរាប់ផ្គត់ផ្គង់ផ្នែកណាមួយនៃគំរោងរថភ្លើងនេះ ដែលចិននឹងផ្តល់ជំនួយជាបច្ចេកទេស និងរចនាបទទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៧ ជាមួយសហគ្រាសរដ្ឋរបស់ចិន។ កិច្ចព្រមព្រៀងមានរួមបញ្ចូលនូវកិច្ចសន្យាដែលគ្របដណ្តប់ទៅលើការលំអិតអំពីរចនាបទវិស្វករ និងការជួលទីប្រឹក្សាបច្ចេកទេសចិន។

រឿងនេះបានកើតចេញមកបន្ទាប់ពីមានគំរោងអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការជជែកគ្នារវាងថៃហើយនិងចិន ដែលបានចាប់ផ្តើមយ៉ាងយូរមុនពេលដែល ប្រាយុទ្ធ ចាប់យកអំណាចក្នុងការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤។ កិច្ចព្រមព្រៀងនេះត្រូវបានពនិត្យពិច័យជាសាធារណៈនៅក្នុងពេលនោះ ពីព្រោះចិនត្រូវបានគេរាយការណ៍មកថា បានធ្វើសំណូមពរសុំសិទ្ធ ដើម្បីចាត់ចែងនិងគ្រប់គ្រងដីដែលនៅជុំវិញស្ថានីយ៍រថភ្លើង ដែលជារឿងមួយអាចប៉ះពាល់ដល់អធិបតេយ្យជាតិថៃ៕


ថ្ងៃចន្ទ, 14 ខែកុម្ភៈ 2022 14:42  គុន ច័ន្ទរដ្ឋា