CBSNews-
សហរដ្ឋអាមេរិកប្រុងប្រៀបដកបុគ្គលិទាំងអស់ចេញពីទីក្រុង Kyiv ក្នុងរយៈពេលពី២៤ទៅ៤៨ម៉ោង ប្រភព៣បានបញ្ជាក់ប្រាប់ CBSNews នៅចំពេលដែលភាពតានតឹងបានបន្តជាមួយរុស្សីនៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកបានបញ្ជារួចជាស្រេចចំពោះបុគ្គលិកដែលមិនមានការចាំបាច់ត្រូវចាកចេញពីស្ថានទូតអាមេរិកក្នុងទីក្រុង Kyiv ស្ថានទូតអាមេរិកបានTweeted កាលពីម្សិលម៉ិញព្រឹកថា “របាយការណ៍ជាបន្តនៃការប្រមូលផ្តុំកងទ័ពនៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែនបានចង្អុលបង្ហាញពីលទ្ធភាពនៃការធ្វើសកម្មភាពយោធាមួយដ៏ខ្លាំក្លា”។
សេវាកម្មកុងស៊ុលនៅក្នុងស្ថានទូតនាទីក្រុង Kyiv នឹងត្រូវបិទនៅថ្ងៃអាទិត្យ។ អាមេរិកបានគំរាមថានឹងមាន ផលវិបាកនៃនយោបាយនិងសេដ្ឋកិច្ចដ៏ធំ បើសិនជារុស្សីឈ្លានពាន អ៊ុយក្រែន ប៉ុន្តែសម្ពាធមិនបានបញ្ឍប់នូវការប្រមូលផ្តុំកងទ័ពដ៏ធំរបស់រុស្សីទេ។ មន្ត្រីអាមេរិកបាននិយាយថាឥឡូវនេះ រុស្សីមានកងទ័ពចំនួន៨០%នៃកងទ័ពដែលខ្លួនត្រូវការដើម្បីធ្វើការឈ្លានពានដ៏ធំមួយ ហើយកម្លាំងដែលនៅសល់កំពុងតែធ្វើដំណើរមកបន្ថែមទៀត។ កងទ័ពរុស្សីច្រើនជាង១សែននាក់ កំពុងប្រមូលផ្តុំនៅតាមព្រំប្រទល់អ៊ុយក្រែន ឆ្ពោះទៅទិសខាងកើតនៃរុស្សីនិងខាងជើងបែលឡារុស។
ទីប្រឹក្សារសន្តិសុខជាតិ Jake Sullivan បានព្រមានកាលពីព្រឹកថ្ងៃអាទិត្យថា លោកប្រធានាធិបតីរុស្សី Vladimir Putin អាចនឹងបញ្ជាឲ្យធ្វើការឈ្លានពាន “ដ៏សំខាន់បំផុតក្នងពេលណាមួយ”។ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យ Sullivan ថា លោក Sullivan នឹងឆ្ពោះទៅវិមាន Capitol Hill នៅព្រឹកថ្ងៃច័ន្ទដើម្បីប្រាប់សភានៃការវិវត្តិន៍ជាចុងក្រោយនៃស្ថានការណ៍រវាងរុស្សីនិងអ៊ុយក្រែន ។ លោកនឹងជំរាបព័ត៌មានជូនប្រធានរដ្ឋសភាហើយនឹងមេដឹកនាំនិងសមាជិកសភាដែលមានឋានៈជាលំដាប់ក្នុងគណៈកម្មាធិការដែលពាក់ព័ន្ធទៅនឹងសន្តិសុខជាតិនៅវេលាពេលព្រឹក និងបន្ទាប់មកជំរាបជូនដូចគ្នាចំពោះប្រធានព្រឹទ្ធសភានិងថ្នាក់ដឹកនាំតាមលំដាប់លំដោយ នាពេលរសៀល។
លោកប្រធានាធិបតី Biden បាននិយាយជាមួយលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃអាទិត្យ។បើយោលទៅតាមការអានព័ត៌មានរបស់អ៊ុយក្រែននៃជំនួបតាមទូរស័ព្ទនេះ។ លោកប្រធានាធិបតីបានអញ្ជើញលោកប្រធានាធិបតី Joe-Biden ឲ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដោយនិយាយថា វជាការបញ្ជូននូវ “សញ្ញាដ៏ខ្លាំងក្លាមួយនិងជាការធ្វើវិភាគទានដល់ការកាត់បន្ថយកំដៅ”។