BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរ បន្តទទួលពលរដ្ឋ១៣៣នាក់ ក្នុងនោះ៤៩នាក់ ត្រូបានបញ្ជូនទៅធ្វើចត្តាឡីស័ក

ថ្ងៃចន្ទ, 14 ខែកុម្ភៈ 2022 10:38  លាង ឡា

photo_2022-02-14_10-13-05c (1)

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានទទួលពលរដ្ឋខ្មែរ ចំនួន១៣៣នាក់ ដែលអាជ្ញាធរថៃ ទើបបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា តាមច្រកតំបន់អូរអន្លក់។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី  មេបញ្ជាការវវៈ៨១៩ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ  លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិល ត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

លោកបន្តថា សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ដល់ពលរដ្ឋទាំង១៣៣នាក់ ដែលជាលទ្ធផល អវិជ្ជមានកូវីដ-១៩ ទាំងអស់ ប៉ុន្តែពលរដ្ឋចំនួន៤៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខណៈអ្នកដែលមានកាតចាក់វ៉ាក់សាំង និងអ្នកបានចាក់វ៉ាក់សាំង  ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

photo_2022-02-14_10-13-05 (2)m

សូមបញ្ជាក់ថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យវាយតម្លៃអំពីការអនុវត្តវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំពលរដ្ឋកម្ពុជា និងជនបរទេសចេញ-ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និង បទល្មើសនានាឆ្លងកាត់ព្រំដែន។

នៅក្នុងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប បណ្តាញមេក្លោង និងមេខ្យល់ ក្នុងប្រទេសដែលធ្វើសកម្មភាពនាំ ពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនខុសច្បាប់ និងទំនាក់ទំនងជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ប្រទេសជិតខាង ដើម្បីសហការបង្ក្រាបបណ្តាញមេក្លោង និងមេខ្យល់ពីខាងក្រៅ សំដៅកាត់ផ្តាច់ខ្សែរយៈទំនាក់ទំនងប្រព្រឹត្តបទល្មើស និងលុបបំបាត់ឱ្យបានជាដាច់ខាតនូវការលួច ចេញ-ចូល តាមច្រកមិនផ្លូវការនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងធ្វើការពិនិត្យ និងរៀបចំនូវកម្លាំងឈរជើងឱ្យបានសមស្រប ដើម្បីល្បាតត្រួតពិនិត្យទប់ស្កាត់ការលួចចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតាមខ្សែបន្ទាត់ ព្រំដែនដែលមានភូមិសាស្ត្រស្មុគស្មាញ៕

photo_2022-02-14_10-13-05 (3)m


 


ថ្ងៃចន្ទ, 14 ខែកុម្ភៈ 2022 10:38  លាង ឡា