Theguardian-
Olaf Schulz នឹងប្រើប្រាស់ការធ្វើដំណើររបស់លោកទៅកាន់ក្រុងមូស្គូនៅថ្ងៃអង្គារ៍ ដើម្បីសង្កត់តម្លៃសេដ្ឋកិច្ចនៅក្នុងស្រុក នៃការដែលរុស្សីនឹងឈ្លានពានទៅលើអ៊ុយក្រែន, ប្រភពរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា នៅក្នុងអ្វីដែលមេដឹកនាំអឺរ៉ុបមានការភ័យខ្លាច អាចជាឱកាសចុងក្រោយដើម្បីបន្ថយនូវស្ថានការណ៍ដ៏គ្រោះថ្នាក់នៅតាមព្រំប្រទល់រវាងប្រទេសខាងកើតទាំង២។
អធិការបតីអាល្លឺម៉ង់ ដែលបានប្រឈមទៅនឹងការរិះគន់នៅក្នុងប្រទេស ក្នុងការកាត់បន្ថយមិនបញ្ចេញមុខមាត់ក្នុងការប្រឹងប្រែងផ្នែកការទូតនៅជុំវិញការប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែនរហូតមកដល់ពេលនេះ។ ការមកដល់ទីក្រុង Kyiv លើកទី១កាលពីថ្ងៃច័ន្ទ ខណៈដែលចារកម្មអាមេរិកកាលពីចុងសប្តាហ៍ បានអះអាងថា រុស្សីបានបង្កើនផែនការដើម្បីឈ្លានពាន និងអាចរំកិលកងទ័ពឆ្លងកាត់ព្រំប្រទល់យ៉ាងឆាប់រហ័សនៅថ្ងៃពុធ មុនពេលបញ្ចប់កីឡាអូឡាំពិករដូវរងាថ្ងៃទី២០ ខែកុម្ភៈ។
Jo-Biden បាននិយាយទៅកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីបានបញ្ជាឲ្យធ្វើការជំលៀសពលរដ្ឋអាមេរិកជីតអស់ពីស្ថានទូតអាមេរិកប្រចាំទីក្រុង Kyiv ។ សេចក្តីថ្លែងការណ៍សេតវិមាន បាននិយាយថា Biden បានបញ្ជាក់ច្បាស់ថា អាមេរិកនឹងឆ្លើយតបយ៉ាងរហ័សនិងច្បាស់លាស់ចំពោះការឈ្លានពានរបស់រុស្សី ហើយមេដឹកនាំប្រទេសទាំង២បានយល់ព្រមនូវតម្រូវការ ដើម្បីបន្តការទូតនិងរារាំង។ ឆ្លុះបញ្ចាំងទៅនឹងការព្រួយបារម្ភរបស់លោកខាងលិច អាកាសចរណ៍របស់ក្រុមហ៊ុនហុល្លង់ KLM បានផ្អាកជើងហោះហើរទៅកាន់អ៊ុយក្រែនរហូតដល់មានការណែនាំសារជាថ្មី។
“យើងបានឃើញសភាពការណ៍កាលពី១០ថ្ងៃមុន មានការកើនឡើងយ៉ាងស្រួចស្រាវនៃការប្រមូលផ្តុំកងទ័ពរុស្សី និងការជំលៀសទ័ពក្នុងចលនាដែលអាចធ្វើសកម្មភាពយោធាក្នុងពេលណាមួយ” Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានប្រាប់កម្មវិធីព័ត៌មាន CBS ។ ប៉ុន្តែជាការពិត គឺនៅរង់ចាំបទបញ្ជាឲ្យចេញដំណើរ ដូច្នេះយើងមិនអាចទស្សន៍ទាយនូវកាលបរិច្ឆេទច្បាស់លាស់ ឬពេលវេលាដែលពួកគេបញ្ចេញសកម្មភាពនោះទេ៕