Axios-
ឯកអគ្គរដ្ឋទូតអាមរិកប្រចាំ អ.ស.ប.បានសម្តែងនូវសាមគ្គីភាពកាលពីថ្ងៃសៅរ៍ជាមួយនឹងអ្នកការទូតកូរ៉េខាងត្បូងក្នុងការដែលត្រូវគេវាយប្រហារដោយមិនដឹងខ្លួន នៅក្នុងទីក្រុងញូវយ៉កកាលពីដើមសប្តាហ៍នេះ។ អ្នកការទូតម្នាកដែលឈ្មោះរបស់គាត់ត្រូវបានលាក់ដោយមន្ត្រីសមត្ថកិច្ច ដែលធ្វើការឲ្យបេសកកម្មអចិន្ត្រៃយ៍នៃសាធារណរដ្ឋកូរ៉េប្រចាំនៅ អ.ស.ប.។ អ្នករំលោភម្នាក់ដែលគេមិស្គាល់បានដាល់អ្នកការទូតចំកណ្តាលមុខកាលពីថ្ងៃពុធល្ងាចនៅ Midtown ដែលប៉ូលីសបានប្រាប់អ្នកយកព័ត៌មានថាជាការវាយប្រហារដោយគ្មានមូលហេតុ។
ការស៊ើបអង្កេតកំពុងបន្តធ្វើ ឯកអគ្គរដ្ឋទូត Linda Thomas-Greenfield បានសរសេរកាលពីថ្ងៃសៅរ៍ថា លោកស្រីនិងបេសកកម្មអចិន្ត្រៃយ៍អាមេរិកប្រចាំនៅ អ.ស.ប.នឹងនៅជាមួយអ្នកការទូតរូបនេះ “យើងនឹងគាំទ្រនូវការខិតខំប្រឹងប្រែងដើម្បីនាំមកនូវយុត្តិធម៌ចំពោះបទឧក្រឹដ្ឋដ៏យង់ឃ្នងនេះ និងធ្វើឲ្យទីក្រុងឬប្រសើយើងមានសុវត្តិភាព និងស្វាគមន៍ចំពោះសហគមន៍អ្នកការទូត និងអ្នកផងទាំងឡាយដែលហៅទីក្រុងញូវយ៉កថាជាផ្ទះរបស់ពួកគេ។
សេចក្តីរាយការណ៍បានឲ្យដឹងថា បទឧក្រឹដ្ឋដ៏គួរឲ្យស្អប់ខ្ពើមបានកើនឡើងយ៉ាងខ្ពស់ក្នុងឆ្នាំ២០២១ នៅក្នុងទីក្រុងធំៗរបស់អាមេរិកជាង១២ ជាមួយនឹងកំណត់ត្រានៃចំនួនអាស៊ីអាមេរិកាំងបាននិយាយថា ពួកគេជាមុខព្រួញ។ បើយោលទៅតាមការសិក្សារស្រាវជ្រាវដោយមជ្ឍមណ្ឌលនៃការសិកសារពីសម្អប់និងភាពហួសហេតុនិយម។ សំណេរក្នុងTwitter មួយត្រូវបានគេលប់ចោលដែលបានបរិយាយនិងបង្ហោះនូវរូបភាពដ៏គួរឲ្យស្អប់ខ្ពើមនេះ ប៉ូលីសនៅទីក្រុង New York បានប្តេជ្ញាថាតាមរកជនដៃដល់ដើម្បីយកមកកាតទោសទៅតាមកំហុសរបស់គេ។
បទឧក្រឹដ្ឋប្រឆាំងទៅនឹងជនជាតិអាស៊ី-អាមេរិកនៅក្នុងទីក្រុងញូវយ៉កបានស្ទុះឡើងរហូតដល់ទៅ ៣៦១%នៅក្នុងឆ្នាំនេះ ដែលនាំឲ្យជនជាតិអាស៊ី-អាមេរិក មានការប្រុងប្រយ័ត្ននៅក្នុងការធ្វើដំណើរទៅកាន់កន្លែងស្ងាត់ នៅក្នុងទីក្រុង និងជំរុញឲ្យប៉ូលីសបង្កើនការយាមកាមបន្ថែមទៀតដើម្បីថែររក្សារសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសង្គម ដែលគេយល់ថាវានឹងប៉ះពាល់ដល់មុខមាត់ទីក្រុងនិងរដ្ឋ ខណៈដែលការរើសអើងនេះបានធ្លាក់ទៅដល់អ្នការទូត។