BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិស័យពុទ្ធចក្ររីកចម្រើនបាន លុះត្រាតែប្រទេសជាតិមានសុខសន្តិភាព 

ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 16:58  BeeTube News

photo_2022-02-12_16-43-16 (1)

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ក្នុងពិធីសម្ភោធសមិទ្ធផលថ្មី នៅទីអារាម វត្តបុទមរ័ត្នមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រសាសន៍ថា វិស័យពុទ្ធចក្ររីកចម្រើនបាន គឺអាស្រ័យដោយយើងទាំងអស់គ្នាចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាបាននូវសុខសន្តិភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។

photo_2022-02-12_16-43-20

photo_2022-02-12_16-43-23

photo_2022-02-12_16-43-30

សូមបញ្ជាក់ថា វត្តអារាមក្នុងវិស័យពុទ្ធសាសនា នៅទូទាំងខេត្តកំពង់ចាម មានចំនួន ៣៧៨វត្ត និងមានអាស្រមចំនួន៧ ហើយសមិទ្ធផលដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទរួមមាន៖ ក្លោងទ្វារ ផ្លូវបេតុ ពុទ្ធរូប ក្នុងទីអារាមវត្ត បុទមរ័ត្នមានជ័យ ស្ថិតក្នុងភូមិច្រកភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានដាក់សម្ពាធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្ត និងពុទ្ធបរិស័ទច្រើនកុះករ៕

photo_2022-02-12_16-43-34

photo_2022-02-12_16-43-47

photo_2022-02-12_16-43-57

photo_2022-02-12_16-43-54

photo_2022-02-12_16-43-50

photo_2022-02-12_16-43-27

photo_2022-02-12_16-43-43

photo_2022-02-12_16-43-37

 


ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 16:58  BeeTube News