Independent-
ប្រជាពលរដ្ឋអង់គ្លេសជាច្រើនពាន់នាក់ត្រូវបានកំពុងជំរុញឲ្យចាកចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយសារការព្រួយបារម្ភបានកើនឡើងថារុស្សីអាចនឹងរៀបចំការឈ្លានពានក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ ការិយាល័យការបរទេសបានធ្វើបច្ចុប្បន្នភាពការទូន្មានរបស់ខ្លួនកាលពីថ្ងៃសុក្រល្ងាច ដើម្បីជំរុញជនជាតិអង់គ្លេសឲ្យ ”ចាកចេញឥឡូវនេះខណៈដែលមធ្យោបាយធ្វើដំណើរពាណិជ្ជកម្មនៅដំណើរការ”។ បទបញ្ជាបានចេញខណៈដែលភ្នាក់ងារចារកម្មនិងដំបូន្មានពីអ្នកជំនាញបានផ្តល់យោបល់ថា កំរិតនៃការគំរាមកំហែងបានកើនឡើង ជាមួយនឹងការឈ្លានពាននៃចំណុចខ្លះមានទំនងកើនឡើងខ្ពស់ ។
រឿងនេះបានលេចចេញមកបន្ទាប់ពី Boris Johnson បានសម្តែងនូវការព្រួយបារម្ភសំរាប់សន្តិសុខអឺរ៉ុបក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំបស្ចឹមប្រទេស រួមទាំងលោកប្រធានាធិបតី Joe-Biden ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេអង់គ្លេស Ben Wallace បាននិយាយថាការឈ្លានពានអាចនឹងកើតមានក្នុងពេលណាមួយ ដែលលោកប្រធានាធិបតី Vladimir Putin បានប្រមូលផ្តុំកងទ័ពប្រហែលជា១៣០,០០០ នាក់នៅតាមព្រំប្រទល់អ៊ុយក្រែន។
ទីប្រឹក្សារសន្តិសុខជាតិរបស់លោក Biden , លោក Jake Sullivan បាននិយាយថាការវាយប្រហារមុនពេលនឹងបញ្ចប់កីឡាអូឡាំពិករដូវរងារ នាថ្ងៃទី២០ ខែកុម្ភះ គឺជាទិដ្ឋភាពដែលគួរឲ្យជឿជាក់បាន ដែលជាការកំណត់នៃលទ្ធភាពដ៏ច្បាស់លាស់។ លោកបាននិយាយថាកងកម្លាំងយោធារុស្សីថ្មី បានមកដល់ព្រំប្រទល់និងបានបោះទីតាំងនៅក្នុងស្ថានភាព ដើម្បីធ្វើប្រតិបត្តការណ៍យោធាដ៏ធំមួយក្នុងអ៊ុយក្រែនថ្ងៃណាមួយក្នុងពេលនេះ រួមបញ្ចូលទាំងការវាយសម្រុកយ៉ាងរហ័សចូលទៅក្នុងទីក្រុង Kyiv ឬក៏ផ្នែកណាមួយក្នុងប្រទេស។
ថ្លែងពីសេតវិមាន លោក Sullivan បាននិយាយថា រុស្សីអាចជ្រើសរើសក្នុង "បទបញ្ជាយ៉ាងឆាប់រហ័សដើម្បីចាប់ផ្តើមសកម្មភាពយោធាដ៏ធំប្រឆាំងនឹងអ៊ុយក្រែន” ប៉ុន្តែលោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនបានដឹងថាតើលោក Putin បានធ្វើសេចក្តីសំរេចចិត្តជាចុងក្រោយហើយឬនៅ។ លោក Sullivan បាននិយាយថា “ការគំរាមកំហែងឥឡូវនេះគ្រប់គ្រាន់ហើយ” បានជំរុញឲ្យអាមេរិកាំងចាកចេញពីអ៊ុយក្រែន “យ៉ាងឆាប់រហ័សបំផុតដែលអាចធ្វើទៅបាននិងនៅក្នុងព្រឹត្តិការណ៍២៤ឬ៤៨ម៉ោងក្រោយ៕