BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក មានបំណងប្រឆាំងចិន ដោយបើកស្ថានទូតលើកោះសូឡូម៉ុង

ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 11:26  គុន ច័ន្ទរដ្ឋា

photo_2022-02-12_11-13-35

Wellington-AP-

សហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងបើកស្ថានទូតមួយនៅលើកោះសឡូម៉ុង ដាក់ចេញនូវផែនការមិនធម្មតាមួយដែលអាចនិយាយបានថាខ្វះការគួរសម ដើម្បីបង្កើននូវឥទ្ធិពលរបស់ខ្លួននៅក្នុងប្រជាជាតិអាស៊ីប៉ាស៊ីហ្វីក មុនពេលដែលចិនបង្កប់ភាពខ្លាំងក្លានៅទីនោះ។ ហេតុផលត្រូវបានពន្យល់នៅក្នុងសេចក្តីបញ្ជាក់ របស់ក្រសួងការបរទេសចំពោះសភា ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន AP ។ វាបានលេចចេញមកខណៈដែលលោករដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken បានឈប់សុំចតនៅលើកោះ Fiji កាលពីថ្ងៃសៅរ៍ ពាក់កណ្តាលផ្លូវនៃដំណើរទស្សនកិច្ចក្នុងប៉ាស៊ីហ្វីក ដែលចាប់ផ្តើមពីប្រទេសអូស្ត្រាលីនិងបញ្ចប់នៅកោះហាវៃ។

ក្រសួងការបរទេសបាននិយាយថា ពលរដ្ឋលើកោះសូឡូម៉ុងបានថែររក្សាប្រវត្តិសាស្ត្ររបស់ពួកគេជាមួយអាមេរិកលើសមរភូមិនៃសង្រ្គាមលោកលើកទី២ ប៉ុន្តែគឺសហរដ្ឋអាមេរិកដែលស្ថិតនៅក្នុងគ្រោះថ្នាក់ក្នុងការបាត់បង់នូវចំណងទាក់ទងដែលជាទីពេញចិត្ត ខណៈដែលចិនបានបុករុកស្វែងរកការពាក់ព័ន្ធជាមួយនឹងអ្នកនយោបាយ និងអ្នករកស៊ីនៅលើកោះសូឡូម៉ុង។ ទង្វើរនេះបានលេចចេញមកបន្ទាប់ពីមានកុបកម្មដែលរង្គោះរង្គើរប្រជាជាតិមានមនុស្សចំនួន ៧០០,០០០នាក់ក្នុងខែវិច្ឆិកា។ កុបកម្មបានរីកធំឡើងពីការតវ៉ាដោយសន្តិវិធីនិងបានបញ្ចេញនូវការប្រកួតប្រជែងក្នុងតំបន់, បញ្ហាសេដ្ឋកិច្ចនិងការខ្វាយខ្វល់ពីការកើនឡើងនៃទំនាក់ទំនងរបស់ប្រទេសជាមួយនិងចិន។

នាយករដ្ឋមន្ត្រីកោះសូឡូម៉ុង លោក Manasseh Sogavare បានគេចផុតពីការបោះឆ្នោតមិនទុកចិត្តក្នុងសភា១ខែបន្ទាប់មក ដោយបាននិយាយប្រាប់សភាថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយនឹងមិនឱនក្បាលចំពោះ "កម្លាំងបីសាច" ឬ “ភ្នាក់ងាររបស់តៃវ៉ាន់នោះទេ”។ សហរដ្ឋអាមេរិកពីពេលមុនបានបើកនូវស្ថានទូតមួយនៅក្នុងកោះសូឡូម៉ុងអស់រយះពេល៥ឆ្នាំ មុនពេលដែលបានបិទនៅក្នុងឆ្នាំ១៩៩៣។ ចាប់តាំងពីពេលនោះមក អ្នកការទូតអាមេរិកដែលនៅជិតខាង ក្នុងប្រទេស New Papua Guinea ជាអ្នកទទួលខុសត្រូវផ្នែកការទូតលើកោះសូឡូម៉ុង។

ការប្រកាសបើកស្ថានទូតស្របគ្នាទៅនឹងយុទ្ធសាស្ត្រនៃរដ្ឋការលោក Biden សំរាប់ឥណ្ឌូ-ប៉ាស៊ីហ្វីកដែលបានប្រកាសកាលពីថ្ងៃសុក្រ និងបានបញ្ជាក់ពការស្ថាបនាភាពជាដៃគូរជាមួយនឹងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ដែលជាមធ្យោបាយមួយដើម្បីប្រឆាំងទៅនឹងការរីកដុះដាលនៃឥទ្ធិពល និងមហិច្ឆិតាចិន។ នៅក្នុងការបញ្ជាក់របស់ខ្លួនទៅកាន់សភា ក្រសួងការបរទេសអាមេរិកបាននិយាយថា ចិនបានប្រើប្រាស់គំរូស្រដៀងគ្នាក្នុងការសន្យាជះលុយ, កម្ចីសំរាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃថ្លៃ និងបំណុលដែលមានកំរិតគ្រោះថ្នាក់៕


ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 11:26  គុន ច័ន្ទរដ្ឋា