BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្មករច្រើននាក់ រងរបួស ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅខេត្តកំពង់ស្ពឺ

ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 10:47  លាង ឡា

photo_2022-02-12_10-38-23 (1)

កំពង់ស្ពឺ ៖ កម្មករជាច្រើននាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្ត កាលពីវេលាម៉ោង៦ និង២៥នាទី ត្រង់ចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រថយន្ដដឹកកម្មករ បង្កគ្រោះថ្នាក់ក្រឡាប់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុកគងពិសី បានរេចង្កូតធ្លាក់ចូលប្រឡាយទឹក ។

អធិការនគរបាលស្រុកគងពិសី បានឱ្យដឹងថា រថយន្តដឹកកម្មករ កម្មការិនីខាងលើបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យរថយន្ដរេចង្កូតរួចធ្លាក់ប្រឡាយទឹកដោយខ្លួនឯងតែម្តង។

ក្នុងករណីនេះ បានបង្កឱ្យខូចខាតសម្ភាររថយន្ត និងរងរបួសអ្នកដំណើរជាកម្មករ កម្មការិនីដែលជិះលើរថយន្ដ ក្នុងនោះ របួសធ្ងន់៣នាក់ និងបង្ករបួសស្រាល ២៨នាក់។ 

ភ្លាមៗសមត្ថកិច្ច បានជួយអន្ដរាគមន៍សម្របសម្រួលនិងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់ ៕

photo_2022-02-12_10-38-20

photo_2022-02-12_10-38-28

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 10:47  លាង ឡា