BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក បង្ហាញមោទកភាពជាដៃគូកម្ពុជា ក្នុងការប្រយុទ្ធនឹងការជួញដូរសត្វព្រៃ

ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 10:24  លាង ឡា

photo_2022-02-12_10-13-05 (1)

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបង្ហាញនូវមោទកភាព ក្នុងការសហការជាដៃគូជាមួយកម្ពុជា នៅក្នុងការប្រយុទ្ធជាអន្តរជាតិ ប្រឆាំងនឹងការជួញដូរសត្វព្រៃ។

ការបង្ហាញនូវភាពជាដៃគូនេះ បានកើតឡើងក្រោយពីមន្រ្តីសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ និងមន្រ្តីកម្ពុជា បានរួមសហការគ្នា ចាប់បានភ្លុកដំរី ដែលគេរត់ពន្ធខុសច្បាប់ជាច្រើននាពេលកន្លងទៅ។

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានរំលឺកនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នៅឆ្នាំ ២០១៨ សេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក នៅភ្នំពេញ និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានចាប់បានភ្លុកដំរី ដែលគេរត់ពន្ធខុសច្បាប់ចំនួន ១០២៦ ដែលត្រូវបានដឹកពីអាហ្រ្វិក ចូលមកកម្ពុជា។ 

ស្ថានទូតអាមេរិក បានលើកឡើងថា លោក Benjamin Wohlauer អនុប្រធានទូតអាមេរិក បានទៅសង្កេតមើលប្រតិបត្តិការដកយកសំណាកភ្លុកដំរី ទៅធ្វើកោសល្យវិច័យ DNA និង កំណត់បាននូវទីតាំងដែលគេបាញ់សត្វដំរីយកភ្លុក គឺស្ថិតនៅតំបន់អាហ្វ្រិក ដែលជានិន្នាការទាក់ទងនឹងក្រុមរត់ពន្ធសត្វព្រៃអន្តរជាតិ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ទើបជំនុំជម្រះក្ដីលើបុរសម្នាក់ ក្នុងសំណុំរឿងជួញដូរភ្លុកដំរី ជាង ៣ តោន ដែលកប់បន្លំជាមួយគ្រាប់សណ្តែកនាំមកពីប្រទេសអាហ្វ្រិកខាងត្បូង ចូលកម្ពុជា ហើយត្រូវបានសមត្ថកិច្ចគយកម្ពុជា ឆែកឃើញ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៤ នៅកំពង់ផែស្វយ័តខេត្ត ព្រះសីហនុ។

សំណុំរឿងនេះ គ្រោងនឹងប្រកាសនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ៕

photo_2022-02-12_10-13-14

photo_2022-02-12_10-13-11

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 10:24  លាង ឡា