Newsweek-
រូបភាពថ្មីៗតាមផ្កាយរណបហាក់ដូចជា បង្ហាញនូវការដាក់ពង្រាយទ័ពបន្ថែមទៀតនៅលើរណៈសិរ្ស៣មុខព្រួញនៅជុំវិញប្រទេសអ៊ុយក្រែន ខណៈដែលការខ្វាយខ្វល់ពីការឈ្លានពានបន្តកើនឡើង។ រូបភាព ចែករំលែកកាលពីថ្ងៃព្រហស្បតិ៍តាមរយៈក្រុមហ៊ុនបច្ចេកទេស Maxar ដែលមានមូលដ្ឋាននៅ Colorado បានបង្ហាញនូវកងទ័ពនិងសម្ភារៈសឹកនៅរណៈសិរ្សជួរមុខ Crimea, Belarus និងរុស្សីភាគខាងលិច។ ទោះបីជារុស្សីបានបន្តប្រកែកនូវផែនការណាមួយ ដើម្បីវាយប្រហារអ៊ុយក្រែន មានកងទ័ពប្រហែល១៣០,០០០នាក់ បានបោះទីតាំងនៅជិត អ៊ុយក្រែន។
Maxar បានរាយការណ៍អំពី "ការដាក់ពង្រាយកងទ័ពនិងសព្វាវុធយ៉ាងច្រើន" ដែលពេលថ្មីៗនេះបានមកដល់កន្លែងហ្វឹកហ្វឺន Kursk នៅខាងកើតនៃទីក្រុង ដែលមានចម្ងាយប្រហែល៧៥ម៉ាយប៉ែកខាងកើតនៃព្រំប្រទល់ជាមួយអ៊ុយក្រែន បើយោលទៅតាម Military Times ។ ច្រើនជាង៥៥០ជំរុំកងទ័ព និងរថយន្តយោធាជាច្រើនរយគ្រឿងត្រូវបានគេមើលឃើញនៅ ព្រលានយន្តហោះ Oktyabskoye ដែលជាទីក្រុងដ៏ធំទី២នៅក្នុងឧបទ្វីប Crimea ។ នៅក្នុងផ្នែកដ៏ទៃទៀតក្នុង Crimea ត្រូវបានឃើញផងដែរនូវការកើនឡើងនូវការពង្រាយកាំភ្លើងធំ និងសកម្មភាពហាត់ហ្វឹកហ្វឺន និងមានការវិវត្តន៍ថ្មីៗផងដែរនៅក្នុង Slavne ដែលរុស្សីបានភ្ជាប់ពីឆ្នាំ២០១៤។
រថយន្តយោធាជាច្រើន និងឧទ្ធម្ភាគចក្របានធ្វើការសង្កេតការណ៍នៅព្រលានយន្តហោះជិត Gomel, (Belarus) ប្រហែលជា១៥ម៉ាយពីព្រំប្រទលអ៊ុយក្រែន។កងទ័ពបានដាក់ពង្រាយផងដែរនៅជិត Rechitsa (Belarus) ចម្ងាយប្រហែល២៥ម៉ាយពីព្រំប្រទល់អ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ក្រសួងការប្រទេសអាមេរិកបញ្ចេញនូវបច្ចុប្បន្នភាពនៃការទូន្មានចំពោះការធ្វើដំណើរ ដោយព្រមានទៅកាន់ពលរដ្ឋអាមេរិកកាំងឲ្យ "ចាកចេញឥឡូវនេះ" ពីព្រោះរដ្ឋាភិបាលអាមេរិកនឹងមិនអាចជំលៀសប្រជាពលរដ្ឋបានទេ បើសិនជារុស្សីសំរេចចិត្តនឹងចាត់វិធានការយោធា។
"មានសេចក្តីរាយការណ៍ជាបន្តទៀត អំពីការប្រមូលផ្តុំកងទ័ពរុស្សីនៅតាមព្រំប្រទល់ជាមួយអ៊ុយក្រែន ដែលចង្អុលបង្ហាញពីសក្តានុពលនៃសកម្មភាពដ៏សំខាន់នៃយោធាប្រឆាំងនឹងអ៊ុយក្រែន" ក្រសួងការបរទេសបាននិយាយ។ លក្ខ័ណនៃសន្តិសុខ ជាពិសេសនៅតាមព្រំប្រទល់អ៊ុយក្រែន នៅក្នុង Crimea ដែលរុស្សីកំពុងកាន់កាប់និងនៅប៉ែកខាងកើតនៃអ៊ុយក្រែន មិនអាចទស្សន៍ទាយបានទេ និងអាចក្លាយទៅជាអាក្រក់ភ្លាមមួយរំពេចដោយគ្មានការព្រមានទុកជាមុន៕