BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកអនុម័តលក់អាវុធ ដែលមានតម្លៃ១៤ពាន់លានដុល្លាអាមេរិក ឲ្យឥណ្ឌូនេស៊ី

ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 14:40  គុន ច័ន្ទរដ្ឋា

photo_2022-02-11_14-30-19

Washington  AP-

រដ្ឋការលោក Biden កាលពីថ្ងៃព្រហស្បតិ៍បានអនុម័ត្តជិត១៤លានដុល្លារអាមេរិក ក្នុងការលក់សព្វាវុធទៅឲ្យឥណ្ឌូណេស៊ី ខណៈដែលសហរដ្ឋអាមេរិកជំរុញទៅមុខនូវជំហ៊ានដែលខ្លួនជឿថា នឹងជួយប្រឆាំងទៅនឹងការកើនឡើងនូវការវាតទីនៅក្នុងឥណ្ឌូប៉ាស៊ីហ្វីក។ ក្រសួងការបរទេសបានប្រកាសលក់ក្នុងតម្លៃ ១៣.៩ពាន់លានដុល្លារអាមេរិក នៃយន្តហោះប្រយុទ្ធទំនើប ខណៈដែលរដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសអូស្រ្តាលីក្នុងគោលបំណងគូសបញ្ជាក់នូវគោលដៅ និងការប្តេជ្ញាចិត្តមិនឲ្យចិនគ្រប់គ្រងដោយសេរីក្នុងប៉ាស៊ីហ្វីក ទោះបីជាការវិវត្តរវាងរុស្សី និងអ៊ុយក្រែនទាមទារឲ្យមានការចាប់អារម្មណ៍ក៏ដោយ។

ការលក់អាវុធទៅឲ្យឥណ្ឌូនេស៊ីដែលមានចំនួនច្រើនជាង៣៦គ្រឿងនៃយន្តហោះ F-15 ហើយម៉ាស៊ីន និងឧបករណ៍ដែលពាក់ព័ន្ធរួមបញ្ចូលទាំងគ្រាប់រំសេវ និងប្រព័ន្ធទំនាក់ទំនង បន្ទាប់ពីមានការធ្វើដំណើររបស់ Blinken ក្នុងពាក់កណ្តាលខែធ្នូ ទៅកាន់ទីក្រុងហ្សាកាតា ដែលក្នុងពេលនោះបានកោតសរសើរនូវចំណងទាក់ទងរវាងអាមេរិក-ឥណ្ឌូណេស៊ី ទោះបីជាមានការខ្វាយខ្វល់ពីបញ្ហាសិទ្ធមនុស្ស ដែលបណ្តាលឲ្យមានការពន្យារពេលក្នុងការលក់អាវុធទៅឲ្យប្រទេសនេះ។

ការស្នើលក់អាវុធនេះ នឹងគាំទ្រនូវគោលបំណងនយោបាយ និងវត្ថុបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយធ្វើឲ្យមានការរីកចំរើនផ្នែកសន្តិសុខនៃដៃគូរក្នុងតំបន់ដ៏សំខាន់ ដែលជាកំលាំង១សំរាប់ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ "វាជារឿងដ៏សំខាន់សំរាប់ផលប្រយោជន៍ជាតិអាមេរិក ដើម្បីជួយឥណ្ឌូណេស៊ីក្នុងការអភីវឌ្ឍន៍ និងថែរក្សាសមត្ថភាពដ៏ខ្លាំង និងមានប្រសិទ្ធភាពក្នុងការការពារខ្លួនឯង" ក្រសួងនិយាយ។

សេចក្តីថ្លែងការណ៍មិនបាននិយាយចេញឈ្មោះប្រទេសចិនទេ ប៉ុន្តែរដ្ឋការអាមេរិកដែលបន្តវេនបានស្វែងរកក្នុងការចុះបញ្ជីឥណ្ឌូណេស៊ី ថាជាប្រទេសមូស្លីមដែលធំជាងគេប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីកំចាត់ការប៉ុនប៉ងរបស់ចិនក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងសមុទ្ទចិនខាងត្បូង និងកន្លែងផ្សេងទៀតក្នុងប៉ាស៊ីហ្វីក៕


ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 14:40  គុន ច័ន្ទរដ្ឋា