BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចំណូលពន្ឋគយ ក្នុងឆ្នាំ២០២១ ថយចុះប្រមាណ ៥.១ភាគរយ

ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 11:05  លាង ឡា

photo_2022-02-11_10-53-13 (2)M (1)

ភ្នំពេញ៖ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ ការប្រមូលចំណូលបានចំនួន៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ ដុល្លារអាមេរិក) គឺ ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករ ប្រចាំឆ្នាំ២០២១ នៅសាលាជាតិគយ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា លទ្ធផលនេះ គឺសម្រេចបាន ៩៧.១ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ 

លោកបានលើកឡើងថា បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៣,៥២២.២ ប៊ីលានរៀល (ត្រូវជា ៣៧.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៣,៥១៣ ប៊ីលានរៀល (ត្រូវជា ៣៨.៨%នៃចំណូលសរុប), ពន្ធគយមានចំនួន ១,៦៧១.៦ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤០៣.៦ ប៊ីលានរៀល (ត្រូវជា ៤.៣% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៨៥.២ ប៊ីលានរៀល (ត្រូវជា ២.០% នៃចំណូលសរុប)។ 

ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្ត និងគ្រឿងចក្រមានចំនួន ៣,៩៩៨.៨ ប៊ីលានរៀល (ត្រូវជា ៤៣% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២,៥៧៩.៤ ប៊ីលានរៀល (ត្រូវជា ២៧.៨% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២,១៥៧.១ ប៊ីលានរៀល (ត្រួវជា ២៣.២% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥៦០.៤ ប៊ីលានរៀល (ត្រូវជា ៦.០% នៃចំណូលសរុប)៕

photo_2022-02-11_10-53-13C

photo_2022-02-11_10-53-12C


 


ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 11:05  លាង ឡា