BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ ពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងយានគ្មានមនុស្សបើក

ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 09:33  លាង ឡា

photo_2022-02-11_09-22-02c (1)

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានពិភាក្សាគ្នាលើសេចក្តីព្រាង អនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដើម្បីរៀបចំវិធានការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងឯកជនភាព។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យនេះ បានចំណាយពេលវេលាក្នុងការព្រាង ក៏ដូចបានរៀបចំការប្រជុំឆ្លងប្រមូលធាតុចូលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនដង ដើម្បីសិក្សាស្រាវជ្រាវ ឱ្យបានលម្អិត។

លោក សក់ សេដ្ឋា បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមពិនិត្យ និង ផ្តើមផ្តល់ធាតុចូលនានា ឱ្យបានផុសផុល និងចូលរួមកែតម្រូវនូវចំណុចខ្វះខាត ដើម្បីធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះ មានភាពច្បាស់លាស់ និងពេញលេញ។

លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យនេះមានការចូលរួមផ្តល់ធាតុចូលពីសំណាក់ក្រុមប្រឹក្សានីតិកម្ម និងអង្គភាពពាក់ព័ន្ធនានា ក្រោមចំណុះក្រសួងមហាផ្ទៃ ចំនួន៤៦លើករួចមកហើយ ហើយក៏បានរៀបចំកិច្ចប្រជុំអន្តរក្រសួង បានចំនួន៣លើកដែរ ដែលមានការចូលរួមពីក្រសួងចំនួន៨ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាដើម។

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មាន៨ជំពូក និង៣៥មាត្រា។ អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការ កែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈ នៅកម្ពុជា៕

photo_2022-02-11_09-22-02 (2)m

photo_2022-02-11_09-22-02 (3)m


 


ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 09:33  លាង ឡា