BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពលរដ្ឋខេត្តកំពង់ឆ្នាំង ចាប់ផ្តើមស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីជូនអាជ្ញាធរ

ថ្ងៃព្រហស្បតិ៍, 10 ខែកុម្ភៈ 2022 11:48  លាង ឡា

photo_2022-02-10_11-36-26 (2)c

កំពង់ឆ្នាំង៖ ឧបករណ៍ឆក់ត្រី ដែលច្បាប់បានហាមឃាត់ ត្រូវបានប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តយកទៅប្រគល់ជូនអាជ្ញាធរ តាមស្មារតីភ្ញាក់រលឹក ដើម្បីជៀសវាងនូវទោសទណ្ឌនានា។

តាមរបាយការណ៍របស់អាជ្ញាធរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២  ប្រជាពលរដ្ឋបានប្រគល់ឧបករណ៍ឆក់ត្រី (អាំងវែទ័រ) ចំនួន១៩២គ្រឿង ក្នុងនោះក៏មានឧបករណ៍ឆក់ត្រជាក់៨គ្រឿងផងដែរ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងអស់ក្នុងស្រុក បានចុះផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋដែលកំពុងប្រព្រឹត្តិបទល្មើសឆក់ត្រី ស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីទាំងឆក់ក្តៅ និងឆក់ត្រជាក់ជូនសមត្ថកិច្ចវិញ ដើម្បីនាំគ្នាថែរក្សាឱ្យខាងតែបាន នូវពូជត្រីទឹកសាបឱ្យមាននិរន្តរភាព។ 

កាលពីពេលថ្មីៗនេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញដល់អាជ្ញាធរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប និងរដ្ឋបាលជលផល ឱ្យពង្រឹងការចុះល្បាតស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាប អ្នកឆក់ត្រី ក្នុងបឹងទន្លេសាប។

លោកបានអះអាងថា តាមរយៈបទល្មើសឆក់ត្រីនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល បាត់ប្រាក់ចំណូលប្រមាណ១ម៉ឺនដុល្លារ ក្នុង១យប់។

លោកសុខ ទូច ធ្លាប់បានកត់សម្គាល់ថា បទល្មើសឆក់ត្រីក្នុងតំបន់ជុំវិញបឹងទន្លេសាប ភាគច្រើនកើតឡើងនៅពេលយប់ គឺចន្លោះពីម៉ោង៦យប់ ដល់ម៉ោង៦ព្រឹក ហើយអ្នកប្រព្រឹត្តតែងប្រើកាណូត២ផ្គួបគ្នា អូសយកត្រី និងខ្លះមានភ្ជាប់ឧបករណ៍ឆក់ត្រជាក់ទៀតផង៕

photo_2022-02-10_11-36-26m

photo_2022-02-10_11-36-26 (3)m


 


ថ្ងៃព្រហស្បតិ៍, 10 ខែកុម្ភៈ 2022 11:48  លាង ឡា