BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនជាប់ឃុំជាង៨០ភាគរយ បានទទួលវ៉ាក់សាំងដូសទី៣

ថ្ងៃព្រហស្បតិ៍, 10 ខែកុម្ភៈ 2022 10:27  លាង ឡា

photo_2022-02-10_10-14-50 (2)c (1)

ភ្នំពេញ៖ ជនជាប់ឃុំចំនួនជាង៣ម៉ឺននាក់ ត្រូវបានរាយការណ៍ថា បានទទួលវ៉ាក់សាំងដូស ទី៣ ប្រឆាំងជំងឺកូវីដ-១៩ ខណៈការឆ្លង និងករណីស្លាប់ថ្មី នៃជំងឺកូវីដ-១៩ លើជនជាប់ឃុំ នៅពុំមានតួលេខនៅឡើយទេ។

លោក នុត សវនា អ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ឋនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ជនជាប់ឃុំជាង៨០ភាគរយ ឬជាង ៣ម៉ឺននាក់ បានទទួលវ៉ាក់សាំងដូស ទី៣ ប្រឆាំងជំងឺកូវីដ-១៩។ជាមួយគ្នានេះ លោកបានបញ្ជាក់ដែរថា  មន្ត្រីស្ទើរ១០០ភាគរយ បានទទួលវ៉ាក់សាំងដូសទី៤ រួចហើយដែរ។

ក្នុងរបាយការណ៍កាលពីឆ្នាំ២០២១កន្លងទៅ បានឱ្យដឹងថា កម្ពុជាមានអ្នកជាប់ឃុំសរុបទូទាំងប្រទេសប្រមាណ៣៩០០០នាក់ ហើយមានពន្ធនាគារប្រមាណ១០ ត្រូវបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមានដូចជា ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគាររាជធានីភ្នំពេញ (PJ) មណ្ឌលអប់រំកែប្រែ "ម១" "ម២" ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាដើម។

អគ្គនាយកដ្ឋានពន្ធនាគារ ធ្លាប់បានឱ្យដឹងដែរថា ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពន្ធនាគារ ត្រូវបានរកឃើញមានការឆ្លងក្នុងចំណោមជនជាប់ឃុំក្នុងកម្រិតផ្សេងៗគ្នា ដោយនៅកន្លែងនីមួយៗមានពី១០ ទៅ ២០ភាគរយ នៃចំនួនជនជាប់ឃុំ៕

photo_2022-02-10_10-14-49m

photo_2022-02-10_10-14-50m


 


ថ្ងៃព្រហស្បតិ៍, 10 ខែកុម្ភៈ 2022 10:27  លាង ឡា