BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រទេសកូឡុំប៊ី៖ ការបាក់ដីដ៏សាហាវវាយប្រហារមកលើផ្ទះប្រជាពលរដ្ឋ

ថ្ងៃព្រហស្បតិ៍, 10 ខែកុម្ភៈ 2022 09:33  BeeTube News

photo_2022-02-10_09-09-35c (1)

ក្រុមមន្ត្រីបាននិយាយថា ការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ 14 នាក់នៅកណ្តាលប្រទេសកូឡុំប៊ី។ មនុស្ស 35 នាក់ផ្សេងទៀតឥឡូវនេះកំពុងសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីផ្ទះជាច្រើនត្រូវបានលេបត្របាក់នៅក្នុងក្រុង Dosquebradas ខេត្ត Risaralda កាលពីថ្ងៃអង្គារ។ អ្នកស្រុកផ្សេងទៀតដែលរស់នៅជិតទន្លេក្បែរនោះ ត្រូវបានផ្លាស់ទៅទីទួលសុវត្ថិភាព។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ីបាននិយាយថា ក្រុមជួយសង្គ្រោះបាននឹងកំពុងស្វែងរកក្នុងដីភក់ ដើម្បីជួយអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។

អ្នកបើកតាក់ស៊ី Dubernei Hernandez បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា "សំឡេងខ្លាំងៗធ្វើឱ្យយើងភ័យខ្លាចជាខ្លាំង។ យើងបានចេញទៅក្រៅ ហើយឃើញដុំភ្នំដ៏ធំមួយបានធ្លាក់នៅលើដំបូលផ្ទះជាច្រើន" ។ “ខ្ញុំបានទៅកន្លែងនោះ ហើយវាជាគ្រោះមហន្តរាយមួយ ដោយមានមនុស្សជាប់គាំងនៅទីនោះ”។ លោក Hernandez បាននិយាយថា លោកបានជួយជីកយកសាកសពមនុស្សពីរនាក់និងអ្នក នៅរស់រានមានជីវិតម្នាក់។ លោកបានបន្ថែមថា យ៉ាងហោចណាស់ផ្ទះប្រាំខ្នងត្រូវបានកប់ដោយភក់។ ទន្ទឹងនឹងនេះដែរ ក៏មានការភ័យខ្លាចថាចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។

ការរអិលបាក់ដីគឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ហើយផ្ទះដែលសង់នៅលើភ្នំដ៏ចោតមានហានិភ័យខ្ពស់ ជាពិសេសក្នុងរដូវវស្សារបស់ប្រទេសនេះ។ នៅក្នុងឆ្នាំ 2019 មនុស្សយ៉ាងហោចណាស់ 28 នាក់បានស្លាប់ បន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារខេត្ត Cauca ភាគនិរតី។ កាលពីពីរឆ្នាំមុន មនុស្សជាង 250 នាក់បានស្លាប់ នៅពេលដែលការបាក់ដីបានវាយប្រហារទីក្រុង Mocoa ក្នុងខេត្ត Putumayo ភាគខាងត្បូង៕

photo_2022-02-10_09-09-42m

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 10 ខែកុម្ភៈ 2022 09:33  BeeTube News