គេហទំព័រអាសអាភាសនៅចក្រភពអង់គ្លេស នឹងតម្រូវឱ្យផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់របស់ពួកគេក្រោមច្បាប់សុវត្ថិភាពអ៊ីនធឺណិតថ្មី។ ច្បាប់ដែលជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពលើអ៊ីនធឺណិត មានគោលបំណងផ្តល់ឱ្យកុមារនូវការការពារកាន់តែប្រសើរឡើងពីបញ្ហាជាក់ស្តែងទាំងនេះ។
វិធានការនេះ ដើម្បីធានាថាអ្នកប្រើប្រាស់មានអាយុ 18 ឆ្នាំ ឬលើសពីនេះ អាចត្រូវបានស្នើសុំឱ្យបង្ហាញថាពួកគេជាម្ចាស់ប័ណ្ណឥណទាន (credit card) ឬបញ្ជាក់អាយុរបស់ពួកគេតាមរយៈសេវាកម្មភាគីទីបី។ គេហទំព័រដែលមិនគោរពតាមច្បាប់មួយនេះ អាចត្រូវបានផាកពិន័យរហូតដល់ 10% នៃចំណូលជាសកលរបស់ពួកគេ។
សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពអនឡាញ ត្រូវបានគេរំពឹងថានឹងដាក់ឱ្យប្រើប្រាស់ក្នុងសភាក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយត្រូវបានរចនាឡើងដើម្បីការពារអ្នកប្រើប្រាស់ពីខ្លឹមសារដែលបង្កគ្រោះថ្នាក់។ ក្រុមសុវត្ថិភាពរបស់កុមារបានអំពាវនាវជាយូរមកហើយ សម្រាប់ការផ្ទៀងផ្ទាត់អាយុនៅលើគេហទំព័ររឿងអាសអាភាស ដោយសារការភ័យខ្លាចថា វាងាយស្រួលពេកសម្រាប់អនីតិជនក្នុងការប្រើប្រាស់វាជាសាធារណៈតាមអ៊ីនធឺណិត។
ការសិក្សាបង្ហាញថា ពាក់កណ្តាលនៃក្មេងអាយុពី 11 ទៅ 13 ឆ្នាំ បានឃើញរូបភាពអាសអាភាសនៅកត្តាមួយចំនួន។ អ្នកជំនាញដែលធ្វើការជាមួយកុមារនិយាយថា ខ្លួនផ្តល់ឱ្យពួកគេនូវទស្សនៈមិនល្អចំពោះការរួមភេទ និងការយល់ព្រម ដោយធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យពីមនុស្សរំលោភបំពានផ្លូវភេទ និងអាចបញ្ឈប់ពួកគេដោយការរាយការណ៍អំពីការរំលោភបំពាន។
ដោយប្រកាសពីផែនការផ្ទៀងផ្ទាត់អាយុ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល លោក Chris Philp បាននិយាយថា "ឪពុកម្តាយសមនឹងទទួលបានសន្តិភាពផ្លូវចិត្ត ដែលកូនៗរបស់ពួកគេត្រូវបានការពារតាមអ៊ីនធឺណិតដែលកុមារមិនគួរមើលឃើញ"។
ក៏ដូចជាអាចធ្វើការផាកពិន័យគេហទំព័រដែលមិនអនុវត្តតាមច្បាប់ និយតករ Ofcom អាចរារាំងពួកគេពីការចូលប្រើបាននៅក្នុងចក្រភពអង់គ្លេស។ ថៅកែនៃគេហទំព័រទាំងនេះក៏អាចត្រូវទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ប្រសិនបើពួកគេបរាជ័យក្នុងការសហការជាមួយ Ofcom ។
Andy Burrows នៃសង្គមជាតិសម្រាប់ការទប់ស្កាត់អំពើឃោរឃៅចំពោះកុមារ (NSPCC) បានស្វាគមន៍ចំពោះការពង្រឹងច្បាប់ស្តីពីគ្រោះថ្នាក់តាមអ៊ីនធឺណិត ប៉ុន្តែបាននិយាយថា "ច្បាប់នេះនៅតែខ្វះខាតក្នុងការផ្តល់ឱ្យកុមារនូវការការពារដ៏ទូលំទូលាយពីការរំលោភបំពានដែលអាចការពារបាន និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ ហើយត្រូវការការពង្រឹងយ៉ាងសំខាន់ដើម្បីផ្គូផ្គងនូវវោហាសាស្ត្រ និងការផ្តោតអារម្មណ៍របស់រដ្ឋាភិបាលនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗស្តីពីសុវត្ថិភាពកុមារ"។
ការព្រួយបារម្ភអំពីឯកជនភាព
វានឹងអាស្រ័យលើក្រុមហ៊ុននានាក្នុងការសម្រេចចិត្តថាតើត្រូវអនុវត្តតាមច្បាប់ថ្មីដោយរបៀបណាល្អបំផុត ប៉ុន្តែ Ofcom អាចនឹងណែនាំឱ្យប្រើប្រាស់បច្ចេកវិទ្យាផ្ទៀងផ្ទាត់អាយុជាក់លាក់។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនិយាយថាក្រុមហ៊ុនមិនគួរដំណើរការ ឬរក្សាទុកទិន្នន័យដែលមិនពាក់ព័ន្ធទៅនឹងគោលបំណងនៃការត្រួតពិនិត្យអាយុរបស់នរណាម្នាក់នោះទេ។
អ្នកធ្វើយុទ្ធនាការបានព្រមានថា មូលដ្ឋានទិន្នន័យរបស់អ្នកប្រើប្រាស់រូបភាពអាសអាភាស នឹងក្លាយជាគោលដៅលួចចូលដ៏ធំសម្រាប់អ្នក blackmailers ។ លោក Jim Killock នៃក្រុម Open Rights Group ដែលធ្វើយុទ្ធនាការដើម្បីរក្សាសិទ្ធិ និងសេរីភាពឌីជីថល បាននិយាយថា ច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផ្ទៀងផ្ទាត់អាយុ ខណៈពេលដែលផ្តល់ "អត្ថប្រយោជន៍ជាក់ស្តែងតិចតួចសម្រាប់សុវត្ថិភាពកុមារ និងធ្វើឱ្យប៉ះពាល់ដល់ឯកជនភាពរបស់មនុស្សច្រើន"។
ប៉ុន្តែលោក Iain Corby នាយកប្រតិបត្តិនៃសមាគមអ្នកផ្តល់សេវាផ្ទៀងផ្ទាត់អាយុបាននិយាយថា ក្រុមហ៊ុនដែលគាត់តំណាងបានបង្កើតវិធីសាស្រ្តយ៉ាងទូលំទូលាយ ដើម្បីបញ្ជាក់អាយុរបស់នរណាម្នាក់តាមអ៊ីនធឺណិតដោយមិនបង្ហាញអត្តសញ្ញាណរបស់ពួកគេទៅកាន់គេហទំព័រដែលពួកគេចូលមើលនោះទេ។
"ដោយប្រើសេវាកម្មភាគីទីបីឯករាជ្យ ដែលត្រូវបានធ្វើសវនកម្ម និងបញ្ជាក់ដើម្បីអនុលោមតាមស្តង់ដារខ្ពស់បំផុតនៃការការពារ និងសុវត្ថិភាពទិន្នន័យ, មនុស្សពេញវ័យអាចជឿជាក់លើភាពឯកជនរបស់ពួកគេផ្ទាល់នឹងត្រូវបានរក្សាទុក ខណៈដែលកូនរបស់ពួកគេត្រូវបានការពារ"៕
អត្ថបទដកស្រង់ពី Shiona McCallum
បកប្រែនិងកែសម្រួលដោយ Mr. Blue