“ជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលប្រឆាំងយន្តហោះពីស៊ីរីកាលពីយប់មិញ យើងបានវាយប្រហារមីស៊ីលពីលើដីទៅកាន់អាកាសឆ្ពោះទៅកាន់មុខព្រួញជាច្រើននៅក្នុងស៊ីរី រួមទាំងប្រព័ន្ធរ៉ាដានិបធុងអាគុយមីស៊ីល” ក្រសួងការពារប្រទេសអុីស្រាអែលបាននិយាយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបាននិយាយថា ប្រព័ន្ធការពារអាកាសស៊ីរី បានមានសកម្មភាពប្រឆាំងទៅនឹងការបាញ់របស់អុីស្រាអែល នៅក្នុងក្រុង Damascus ។
ប្រភពយោធាមួយបានឲ្យដឹងថា ការវាយប្រហារតាមដែនអាកាសរបស់អុីស្រាអែលបានចាប់ផ្តើមនៅវេលាមុនម៉ោង១ទាបភ្លឺ ហើយនឹងប្រហែលលម៉ោង១ និង១០នាទី មីស៊ីលដែលបាញ់ពីលើដីសំដៅទៅលើដីក៏បានចាប់ផ្តើមចេញពីទិសដៅ "ខ្ពង់រាបដែលអុីស្រាអែលកាន់កាប់ Golan "។ "ប្រព័ន្ធការពារដែនអាកាសរបស់យើងបានប្រឈមមុខទល់នឹងមីស៊ីលរបស់សត្រូវ ព្រមទាំងបានបាញ់ទម្លាក់ខ្លះ" ទីភ្នាក់ងារព័ត៌មានស៊ីរី SANA បាននិយាយ ព្រមទាំងបានបន្ថែមទៀតថា ទាហ៊ានម្នាក់បានបាត់បង់ជីវិត និង ភាគរយនាក់ទៀតរងរបួស ជាមួយនឹងសម្ភារៈមួយចំនួនត្រូវបានរងខូចខាត។
ចាប់តាំងពីសង្រ្គាមស៊ីវិលបានផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១១ អុីស្រាអែលបានធ្វើការវាយប្រហារជាច្រើនរយដងដោយយន្តហោះទៅលើទឹកដីស៊ីរី ដោយវាយប្រហារឆ្ពោះតម្រង់ទៅរកទីតាំងរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងដែលគាំទ្រដោយអៀរ៉ង់ផងដែរ ហើយនឹងក្រុមអ្នកប្រយុទ្ធ Hezebollah ។ ប្រជាពលរដ្ឋបារាយការណ៍មកថា គេបានលឺសំលេងផ្ទុះយ៉ាងខ្លាំងនៅទីកន្លែងនោះ។ "ក្រសួងការពារប្រទេសអុីស្រាអែល នឹងបន្តការពារសន្តិសុខនិងដែនអាកាសអុីស្រាអែល" សេចក្តីថ្លែងការណ៍យោធាបាននិយាយ។
អ្នកវិភាគបានច្រានចោលការនិយាយថា ស៊ីរីបានបាញ់ទម្លាក់មីស៊ីលរបស់អុីស្រាអែល ដោយបាននិយាយថា គេលឺស្ទើរតែគ្រប់ពេលដែលអុីស្រាអែលបាញ់ចូលស៊ីរី ដែលជាការពិត មិនដែលមាន។ សេចក្តីរាយការពីទីក្រុង Lebanon បាននិយាយថា យន្តហោះរបស់អ៊ីស្រាអែលត្រូវបានគេឃើញហោះនៅលើអាកាសក្នុងពេលដែលមានឧប្បទ្ទវហេតុនេះកើតឡើង៕