BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឧកញ៉ា ឌួង ងៀប ដើរចូលពន្ឋនាគារ ក្រោយកើតទុក្ខមិនសុខចិត្តជាមួយចៅក្រម

ថ្ងៃពុធ, 09 ខែកុម្ភៈ 2022 10:49  លាង ឡា

photo_2022-02-09_10-36-07c (1)

ភ្នំពេញ៖ ឧកញ៉ា ឌួង ងៀប ដែលជាអ្នកជំនួញដ៏ល្បី និងជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ បានបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលនៅច្រកចូលពន្ឋនាគារព្រៃ ស ក្រោយពេលប្រកាសកើតទុក្ខមិនសុខចិត្តលើបញ្ហាមិនប្រក្រតីរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ។

ឧកញ៉ា ឌួង ងៀប បានប្រាប់អ្នកសារព័ត៌មាន នៅមុខច្រកចូលពន្ឋនាគារព្រៃ ស ថាការដើរចូលពន្ឋនាគារនេះគឺដោយសារលោកទទួលរងនូវរឿងអយុត្តិធម៌ នៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញការចោទប្រកាន់លោកពីបទឆបោកប្រាក់រាប់លានដុល្លារ ពីជនជាតិតៃវ៉ាន់។

លោកបានអះអាងថា លោកពុំដែលស្គាល់ និងពុំធ្លាប់មានទំនាក់ទំនងជាមួយអ្នកប្តឹងរូបលោកឡើយហើយបែរជាសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោកទៅវិញខណៈបញ្ហានេះបានកើតឡើងក្រោយពីរូបលោកមានទំនាស់ជាមួយភរិយា។

ឧកញ៉ា ឌួង ងៀប លើកឡើងថា គិតមកទល់ថ្ងៃទី៨ ខែកុម្ភៈ នេះ គឺសល់តែរយៈពេលពីរថ្ងៃទៀតប៉ុណ្ណោះគឺផុតថ្ងៃនៃការកោះហៅ ហើយបើលោកមិនចូលខ្លួនទៅស្រាយបំភ្លឺទេ តុលាការនឹងចេញដីកាឃាត់ខ្លួន។

ជាមួយគ្នានេះ ឧកញ៉ា ឌួង ងៀប បានអះអាងពីភាពមិនប្រក្រតីមួយចំនួនរបស់មន្រ្តីយុត្តិធម៌ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានគាបសង្កត់យកប្រាក់អស់ពីខ្លួន ហើយមិនស៊ើបអង្គេតរកយុត្តិធម៌ ជាហេតុធ្វើឱ្យលោកអស់ផ្លូវដើរនិងសម្រេចដើរចូលពន្ឋនាគារ តែម្តង។

គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌួង ងៀប បានបង្ហោះវីដេអូដ៏កម្រមួយដោយស្នើសុំសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយរកយុត្តិធម៌ឱ្យខ្លួន និងហ៊ានទទួលខុសត្រូវទាំងស្រុងប្រសិនបើលោកបានប្រព្រឹត្តដូចការចោទប្រកាន់មែន៕

photo_2022-02-09_10-36-07 (2)m


 


ថ្ងៃពុធ, 09 ខែកុម្ភៈ 2022 10:49  លាង ឡា