DW-
Annalenab Baerbock បានទទួលនូវការពន្យល់ជាលើកដំបូងពីស្ថានភាពមនុស្សធម៌ និងយោធានៅខាងកើតអ៊ុយក្រែន។ លោកស្រីបានធ្វើដំណើរនៅចំពេលដែលមានការភ័យខ្លាចថា រុស្សីអាចនឹងឈ្លានពានអ្នកជិតខាង។ រដ្ឋមន្ត្រីក្រសួងការបរទេស Annalena Baerbock បានធ្វើទស្សនកិច្ចកាលពីថ្ងៃអង្គារ៍នៅសមរភូមិជួរមុខនៃទំនាស់ក្នុងអ៊ុយក្រែនខាងកើត និងបានទទួលនូវរបាយការណ៍ ក្នុងតំបន់ Donbas ខាងកើត។ រដ្ឋាភិបាលអ៊ុយក្រែនមានការជាប់ពាក់ពិនទៅ នឹងទំនាស់អាវុធជាមួយ នឹងក្រុមបំបែករដ្ឋដែលនិយមរុស្សីចាប់តាំងពីឆ្នាំ២០១៤។
ក្នុងខណៈដែលជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmitro Kuleba ក្នុងទីក្រុង Kyiv លោកស្រីបាននិយាយថា អាល្លឺម៉ង់មានបំណងនឹងចំណាយក្នុងតម្លៃសេដ្ឋកិច្ចយ៉ាងខ្ពស់ បើសិនជាទណ្ឌកម្មត្រូវអនុវត្តិន៍ប្រឆាំងនឹងរុស្សី។ អ្នកការទូតជាន់ខ្ពស់អាល្លឺម៉ង់ត្រូវបានរំពឹងថា នឹងជួបជាមួយតំណាងមកពីអង្គការសំរាប់សន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE) ក្នុងបេសកកម្មត្រួតពិនិត្យពិសេសលើអ៊ុយក្រែននាថ្ងៃអង្គារ៍។ OSCE បាននិយាយកាលពីខែធ្នូថា បទឈប់បាញ់គ្នាបានព្រមព្រៀងគ្នាក្នុងតំបន់ ប៉ុន្តែមានការរំលោភជាច្រើននៅក្នុងប៉ុន្មានអាទិត្យថ្មីៗនេះ។
លោកប្រធានាធិបតី Emmanuel Macron ក៏បានធ្វើដំណើរផងដែរទៅកាន់អ៊ុយក្រែមនៅថ្ងៃអង្គារ៍ បន្ទាប់ពីលោកបានជួបជាមួយលោកប្រធានាធិបតី Vladimir Putin ១ថ្ងៃមុន។ Macron នឹងជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងទីក្រុង Kyiv ក្នុងការរុញច្រានផ្នែកការទូតដើម្បីបន្ថយភាពតានតឹង។ Macron នឹងជួបផងដែរជាមួយ លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីប៉ឡូញ Andrzej Duda ក្នុងទីក្រុង Berlin ដូច្នេះលោកអាចពិចារណារអំពីសម្លេងរបស់សហគមន៍អឺរ៉ុបនិងជំហរក្នងការធ្វើទំនាក់ទំនងជាមួយរុស្សី។
កាលពីអតីតកាល Macron ត្រូវបានគេចោទប្រកាន់ថាលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្សី សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិជនជាតិ អូទ្រីស លោក Gerard Mangott បានប្រាប់ DW កាលពីថ្ងៃអង្គារ៍។ លោកប្រធានាធិបតីអ៊ុយក្រែនបានអញ្ជើញ លោកប្រធានាធិបតីរុស្សី Vladimir Putin ជួបលោកនៅផ្នែកខាងកើតអ៊ុយក្រែនក្នុងការជជែកគ្នាដើម្បីបញ្ចប់នូវទំាស់ដ៏រ៉ាំរ៉ៃនៅទីនោះដែលអស់កាលជាយូរអង្វែង៕