BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សា ស្ដីពីការរៀបចំអភិវឌ្ឍជ្រាំងទន្លេ និងសួនលំហែរតាមដងទន្លេមេគង្គ

ថ្ងៃអង្គារ, 08 ខែកុម្ភៈ 2022 15:41  BeeTube News

photo_2022-02-08_15-24-20

ខេត្តកំពង់ចាម៖ ដើម្បីពង្រីកសក្ដានុពលអេកូទេសចរណ៍ ឱ្យសាកសមជាទីក្រុងដែលធ្លាប់ទទួលបានជ័យលាភីរំដួល៣ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត និងដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកកម្សាន្ត ខេត្តជាប់ដងទន្លេមេគង្គដ៏ស្រស់ត្រកាល ប្រកបដោយសុខសុវត្ថិភាព និងផាសុខភាព។ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ រវាងគណៈអភិបាល និងវិស័យឯកជន ដើម្បីពិភាក្សា ស្ដីពីការរៀបចំអភិវឌ្ឍជ្រាំងទន្លេ និងសួនលំហែរតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ចាប់ពីចំណុចគល់ គីហ្សូណា រហូតដល់ផ្សារ ៧មករា។

គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។ ខេត្តកំពង់ចាមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះ។ មិនតែប៉ុណ្ណោះខេត្តនេះ សម្បូរសប្បាយមានទាំងធនធានធម្មជាតិដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ បឹង និងប្រភពទឹកផ្សេងៗ ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តកំពង់ចាម មានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម សុទ្ធសឹងជាសមិទ្ធិផលដ៏វិសេសវិសាលក្នុងដែនដី ដ៏ចំណាស់មួយនេះ៕

photo_2022-02-08_15-24-03

photo_2022-02-08_15-24-24

photo_2022-02-08_15-24-27

photo_2022-02-08_15-24-30

photo_2022-02-08_15-24-33

photo_2022-02-08_15-24-35

photo_2022-02-08_15-24-38

photo_2022-02-08_15-24-41

photo_2022-02-08_15-24-44

photo_2022-02-08_15-24-48

photo_2022-02-08_15-24-51

 


ថ្ងៃអង្គារ, 08 ខែកុម្ភៈ 2022 15:41  BeeTube News