BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចៅក្រមទុយនីស៊ី៖ ស្ថាប័នតុលាការកំពូល ប្រឆាំងនឹងប្រធានាធិបតី

ថ្ងៃអង្គារ, 08 ខែកុម្ភៈ 2022 09:49  BeeTube News

photo_2022-02-08_09-29-45 (1) (1)

ទុយនីស៊ី បានធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយបន្ថែមទៀតកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតី Kais Saied បាននិយាយថា លោកកំពុងរំលាយស្ថាប័នច្បាប់សំខាន់របស់ប្រទេស។ វាជាចំណាត់ការចុងក្រោយបង្អស់ដែលអ្នករិះគន់និយាយថា កំពុងដឹកនាំប្រទេសឆ្ពោះទៅកាន់ការគ្រប់គ្រងបែបផ្តាច់ការ។ ប៉ុន្តែប្រធាន ក្រុមប្រឹក្សាតុលាការកំពូលបានហៅ ចំណាត់ការនេះថាខុសច្បាប់ហើយបាននិយាយថាវានឹងបន្តដំណើរការ។

ប្រធានាធិបតីចោទ ចៅក្រមពីបទលម្អៀងនិងពុករលួយ។ លោក Saied បាននិយាយអំពីសមាជិកក្រុមប្រឹក្សាក្នុងសុន្ទរកថា របស់ លោកដែលប្រកាសការសម្រេចថា៖ “កន្លែងរបស់ពួកគេមិនមែនជាកន្លែង ដែលពួកគេអង្គុយឥឡូវនេះទេប៉ុន្តែជាកន្លែងដែលជនជាប់ ចោទឈរ។ ប៉ុន្តែក្រុមប្រឹក្សាបាននិយាយថា មិនមានក្របខ័ណ្ឌច្បាប់ដើម្បីរំលាយវាទេ”។

សមាជិករបស់ខ្លួនបានប្តេជ្ញាបន្តកាន់អាសនៈរបស់ពួកគេនៅលើស្ថាប័នឯករាជ្យ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 ដើម្បីធានាឯករាជ្យភាពរបស់តុលាការ។ ប្រធានក្រុមប្រឹក្សា លោក Youssef Bouzakher បានព្រមានថា "ចៅក្រមនឹងមិននៅស្ងៀមទេ" ។
លោកប្រធានាធិបតី Saied បានចាប់ផ្តើមពង្រឹងការក្តាប់អំណាចរបស់លោកកាលពីខែកក្កដា ឆ្នាំមុន នៅពេលដែលលោកបានបណ្តេញនាយករដ្ឋមន្ត្រី និងបង្កកសភា។ ក្រោយមកគាត់បានផ្លាស់ទៅគ្រប់គ្រងដោយក្រឹត្យ ហើយបានសន្យាថានឹងសរសេររដ្ឋធម្មនុញ្ញឡើងវិញ។

អ្នកគាំទ្រលោកប្រធានាធិបតីបានស្វាគមន៍ចំពោះចំណាត់ការរបស់លោកក្នុងការលុបបំបាត់ប្រទេស ដែលមានប្រព័ន្ធដែលពួកគេមើលឃើញថាជាអំពើពុករលួយ។ ប៉ុន្តែអ្នកប្រឆាំងនយោបាយចោទលោកថា បានឈានទៅរករបបផ្តាច់ការហើយប្រធានសភាដែលត្រូវព្យួរ នោះបានសម្តែងនូវសាមគ្គីភាពជាមួយចៅក្រម។ ការបះបោរឆ្នាំ 2011 របស់ប្រទេសទុយនីស៊ីប្រឆាំងនឹងមេដឹកនាំផ្តាច់ការ Zine al-Abidine Ben Ali គឺជាបដិវត្តន៍ដំបូងគេបង្អស់ដែលត្រូវបានគេស្គាល់ថាជា Arab Spring ។

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃអង្គារ, 08 ខែកុម្ភៈ 2022 09:49  BeeTube News